ក្រឡាប់ឡាន ២ តង់ធ្វើអោយ តារាចម្រៀង វណ្ណ មករា ស្លាប់បាត់បង់ជីវិត

 

តារា ចម្រៀង វណ្ណ មករា ត្រូវបាន បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ម្តុំលោកយាយម៉ៅ កាលពីព្រឹក ថ្ងៃ អាទិត្រ ទី ១០ មករា ឆ្នាំ ២០១៦ វេលាម៉ោងប្រមាណ ៦ ព្រឹកនេះ។ ជំហ៊ាន ដំបូង បានអោយដឹងថា លោក វណ្ណ មករា បានបើកបរ រថយន្ត Pruis មានគ្នាប្រមាណ ៤នាក់ ចេញពីច្រៀង នៅក្លឹបមួយកន្លែង ហើយក៍ជួបគ្រោះថ្នាក់ ក្រឡាប់ឡាន នៅក្បែរផ្សារព្រៃនប់។ គ្រោះថ្នាក់ដំបូងនោះ គឺ លោក មនុស្ស ៣នាក់ទៀត រងរបួសស្រាល ចំណែកលោក វណ្ណ មករា របួសធ្ងន់ជាងគេ ដោយចុកទ្រូង បន្តិច ហើយភ្លាមៗ ក៍ត្រូវបាន គេហៅឡានពេទ្យ ដឹកមកព្យាបាលនៅភ្នំពេញ។ អ្វីដែល រន្ធត់បំផុតនោះគឺ រថយន្តសង្គ្រោះ បានក្រឡាប់ ជាមួយនឹងអ្នករបួស លោក វណ្ណ មករា ផ្ទាល់ នៅម្តុំ លោកយាយម៉ៅ បានធ្វើអោយលោក វណ្ណ មករា ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ពេលនេះ សព របស់លោក ត្រូវបាន ក្រុមគ្រួសារ ទៅទទួលយកមកធ្វើបុណ្យ តាមប្រពៃណី៕

7e8b4af88d2d766222e08e318e8212d7706d0036 eea38e7886c45cc1f3d9cb8620df209035261f23 f83564dea58475b90084a381cb759697da96efea

ROLLINGSTONE-articleLarge 10ROLLINGSTONE-master675