​សង្គ្រាម​លោក​លើក​ទី​៣​ហ្នឹងផ្ទុុះសាជាថ្មី?

មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េខាងជើង​បាន​ព្រមាន​ថា ទង្វើ​របស់​កូរ៉េខាងត្បូង​ក្នុង​ការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​កូរ៉េខាងជើង​ គឺ​ជា​ការ​អូសទាញ​ឲ្យ​ប្រទេស​ទាំង​២​ធ្លាក់​ក្នុង​រណ្ដៅ​សង្គ្រាម​ជា​ថ្មី
បន្ទាប់ ​ពី​ស្ងប់ស្ងាត់​អស់​ជា​ច្រើន​ខែ តាំង​ពី​ចុង​ខែ​សីហា​ឆ្នាំ​២០១៥​មក កូរ៉េខាងត្បូង​បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​សារ​ឃោសនា​ ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​សា​ជា​ថ្មី ដែល​ទង្វើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េខាងជើង​ប្រកាស​ថា គេ​សម្រេច​បាន​​ជោគជ័យ​នូវ​ការ​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន ដែល​ជា​គ្រាប់​បែក​ Thermonuclear ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ។
10ROLLINGSTONE-master675
មន្ត្រី ​ជាន់​ខ្ពស់​កូរ៉េខាងជើង លោក Kim Ki Nam បាន​និយាយ​ថា ថ្លែង​ថា “កូរ៉េខាងត្បូង​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​ឈាន​ដល់​មាត់​ជ្រោះ​នៃ​ សង្គ្រាម​ហើយ ដោយ​ដាក់​ការ​ឃោសនា​នៅ​តាម​ព្រំដែន​នោះ”  ។
ក្រោយ ​​ការ​ប្រកាស​ពី​ភាគ​ជោគជ័យ​នៃ​ការ​សាកល្បង​គ្រាប់​បែក​របស់​កូរ៉េខាងជើង មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​បាន​​បញ្ជាក់​ថា គេ​បាន​ពិភាក្សា​គ្នា​ពី​ការ​ធ្វើ​សម​ប្រយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ដោយ​ក្នុង​នោះ​នឹង​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-22 និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផង​ដែរ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០១៥​នេះ ការ​ផ្សាយ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​តាម​បណ្ដោយ​ ព្រំដែន​កូរ៉េ បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ច្រើន​គ្រាប់ និង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​ឡើង​សង្គ្រាម​លោក​លើក​ទី​៣ ៕
សូម​ទស្សនា​ការ​បាញ់​សាកល្បង​មីស៊ីល​ BALLISTIC របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​ក្រោម​នេះ៖