” ចង់មានសញ្ជាតិ១០ ក៏អាចធ្វើជាប្រធានបក្សនយោបាយបានដែរ”

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ប្រកាសថា​មិនមានច្បាប់កំណត់សញ្ជាតិ​តែ​មួយលើប្រធាន​គណបក្ស​នយោបាយ​ទៀត​​ទេ ​ថ្លែងក្នុង​ពិធី​ខួបជ័យជម្នះ​ ​​៧​មករា លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៦។

Hun_sen2លោកមានប្រសាសន៍៖ «អ្នក​នយោបាយ​ទាំងអស់ ចង់​មាន​សញ្ជាតិ​១០ ក៏​អាច​ធ្វើ​ជា​ប្រធាន​បក្សនយោបាយ​​បាន​ដែរ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ច្បាប់​កំណត់​ប្រធាន​គណបក្ស​នយោបាយ និង​ស្ថាប័ន​មួយ​ចំនួន ឱ្យ​មាន​សញ្ជាតិ​តែ​មួយ ព្រោះ​បច្ចុប្បន្ន មាន​ច្បាប់​មួយ​រួច​ទៅ​ហើយ គឺ​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​តែ​ជា​សញ្ជាតិ​ខ្មែរ​តែមួយ។

ប្រមុខ​រដ្ឋាភិបាល បន្ថែម​បែប​ចំអក​ថា ទោះ​ជាមាន​សញ្ជាតិ​ច្រើនក៏ដោយ ក៏​មិនមែនជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ភ័យព្រួយ​នោះឡើយ​៕