មូលហេតុ ៤ យ៉ាង​ដែល​គូស្នហ៍​ទើប​នឹង​រៀបការ​ថ្មោង​ថ្មី​គួរ​តែ​សិច​ឲ្យ​បាន​ច្រើន

អ្នក​​ប្រហែល​ជា​មិន​ចាំ​បាច់​ត្រូវ​បញ្ចុះ​បញ្ចូល​អ្វី​ច្រើន​​ពេក​ទេ នៅ​ពេល​ដែល​ចំណង់​នៃ​ការ​រួម​ភេទ​​កើត​មាន​ឡើង ព្រោះ​វាគឺ​ជា​សភាវ​គតិ​ដំបូង​របស់មនុស្ស។ ប៉ុន្តែ​ក្រៅ​​ពី​ចំណង់ផ្លូវ​ភេទ នៅ​មាន​មូល​ហេតុដ៏​សំខាន់​មួយ​ចំនួន​ទៀ​ត​​ដែល​គូស្នេហ៍​ទើប​នឹង​រៀប​ការ​ ថ្មោងថ្មី​គួរ​តែ​ធ្វើ​ការ​រួមភេទ​ឲ្យ​បាន​ច្រើន​​បន្តិច។

171331074

១. ធ្វើឲ្យ​មានក្តីសុខកាន់តែខ្លាំងឡើង
មនុស្សជា​ច្រើន​គិត​ថា​ភាព​រីករាយ នឹង​ការរួមភេទ​គឺ​ជា​ស​កម្មភាព​ធ្វើ​ឲ្យរាង​កាយ​ក្មេង​ជាង​វ័យ។ តាម​ការ​សិក្សា​​នៃ​សកល​វិទ្យាល័យ Colorado-Boulder រក​ឃើញ​ថា​ក្តី​សុខ​មាន​ការ​កើន​ឡើង ៤៤ ភាគរយ សម្រាប់​អ្នក​ដែល​បាន​រួមភេទ ១ ដង​ក្នុង ១ សប្តាហ៍ បើ​ធៀប​នឹង​អ្នក​ដែល​មិន​បាន​រួមភេទ។ បរិមាណ​នៃការ​មាន​ក្តីសុខ​អាច​កើន​ឡើង​ទៅដល់ ៥៥ ភាគរយ សម្រាប់​អ្នក​ដែល​បានរួម​ភេទ ២ ទៅ ៣ ដងក្នុង ១ សប្តាហ៍។ អ្នក​អប់រំ​ខាង​ផ្លូវភេទ បាន​លើក​សំណួរ​ឡើង​ថា៖ “តើការ​រួមភេទ​របស់​អ្នក​មាន​តុល្យភាព​ដែរ​ទេ? តើ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​អ្នក​កាន់​តែ​ប្រសើរ​ឡើង​ដែរ​ទេ? ”។  ដូច្នេះ​​​នេះ​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ ដើម្បី​បង្កើត​អារម្មណ៍​ទាំង​អស់​នេះ។
២. គុណប្រយោជន៍នៃសុខភាព
ការរួមភេទ គឺជាផ្នែកមួយដ៏​សំខាន់សម្រាប់​សុខ​ភាព លំហាត់​ប្រាណ និង​ការ​ទទួល​ដំណេក​បាន​យ៉ាង​គ្រប់​គ្រាន់។ តាម​រយៈ​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Wikes បាន​បង្ហាញ​ថា អ្នក​ដែលបាន​រួមភេទ ១ ដងទៅ ២ ដង​ក្នុង ១ សប្តាហ៍​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្លាំង​ឡើង​ជាង​អ្នក​ដែល​រួម​ ភេទ​យូរៗ​ម្តង។ ការ​សះ​ស្បើយ​ពី​ភាព​តាន​តឹង​ដែល​ទាក់​ទង​ជា​មួយ​នឹង​ការ​រួមភេទ គឺ​ផ្តល់​គុណ​ប្រយោជន៍​ដល់​សុខ​ភាព​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​សកម្ម​នឹង​ជីវិត​រួមភេទ​អាច​ជួយ​ដោះ​ស្រាយ​ដល់​បញ្ហា​តាន​តឹង​ បាន។
៣. ធ្វើឲ្យមានភាពស្និទស្នាលកាន់តែខ្លាំង
ការរួមភេទធ្វើឲ្យ​គូស្នេហ៍​កាន់​តែ​មាន​ភាព​ស្និទ​ស្នាល ទាំង​ផ្លូវ​កាយ នឹងផ្លូវ​ចិត្ត។ គូ​ស្នេហ៍​ជា​ច្រើន​បាន​ធ្វើ​បទ​បង្ហាញថា កម្រិត​នៃ​សេចក្តី​សុខ​​កើត​មាន​កាន់​តែ​ខ្លាំង ​ចំពោះ​ទំនាក់​ទំនង​ស្នេហា និងជីវិតអាពាហ៍​ពិពាហ៍​របស់​ពួក​គេ ប្រសិន​បើ​គិត​ថា​ការ​រួមភេទ​ជា​ផ្នែក​មួយ​ដែល​សំខាន់​បំផុត។ ព្រោះ​ភាព​ស្និទ​ស្នាល​គឺ​ជា​លក្ខ​ខណ្ឌ​ពិសេស​មួយ​ដែល​អ្នក​ត្រូវ​បង្កើត​ជា ​មួយ​នឹង​គូស្នេហ៍​របស់​អ្នក​ដោយ​ខាន​មិន​បាន។ តើ​អ្នក​ធ្លាប់​ដែល​បាន​ដើរទៅជិត​គូស្នេហ៍​អ្នក ហើយ​ឲ្យ​គេ​ឱប​ពេញ​ដៃ​ដែរ ឬទេ? តើ​អ្នក​ត្រូវ​រៀប​ចំ​ពេល​វេលា​ឱប​ថើប​ថ្នាក់​ថ្នម នៅ​ពេល​ផ្តើម​ស្នេហ៍​គ្រា​ដំបូង និង​នៅ​ពេល​បញ្ចប់​ស្នេហ៍​ដែរ​ទេ? សកម្មភាព​ទាំង​អស់​នេះ​ទាក់​ទង​នឹង​ការ​រួមភេទ​ដែល​មាន​ភាព​ចាំ​បាច់​ដើម្បី ​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក។
៤. តិចនិចដើម្បីភាពសប្បាយរីករាយ
មិន​ថា​ការ​លេង​សើច​ច្រើន​ប៉ុណ្ណា​ទេ វា​ងាយ​នឹង​អាច​បំភ្លេច​បាន តែ​ការ​រួម​ភេទ​មិន​អាច​បំភ្លេចបាននោះទេ ជា​ពិសេស​បើ​ទោះ​បី​ជា​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ក៏​ដោយ។ គូ​ស្នេហ៍​ទាំង​អស់​នឹង​មិន​មាន​អារម្មណ៍​ចង់​ឡើង​ឋាន​សួគ៌​នោះ​ទេ ដំបូង​ឡើយ​ត្រូវ​ចាប់​ផ្តើម​ជា​មួយ​នឹង​សកម្មភាព​យឺតៗ ហើយ​ចាប់​ផ្តើម​ស្ទាប​អង្អែល ដើម្បី​ឈាន​ទៅ​ដល់​ចំណុច​កំពូល។ ត្រូវ​ចង​ចាំ​ថា​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក គឺស្ថិត​លើ​ខ្លួន​អ្នក​ផ្ទាល់ ដូច្នេះ​ត្រូវ​ក្តោប​ក្តាប់​វាឲ្យ​ជាប់៕