ស្ត្រីគួរតែ​ស្វែងយល់ពីរោគសញ្ញា​ទាំងនេះ ព្រោះវាអាច​សម្លាប់អ្នកដោយមិន​ដឹងខ្លួន

ជំងឺមហារីកក្រពេញ​អូវែអាចបង្ហាញរោគសញ្ញា​ជា​ញឹកញាប់ ប៉ុន្តែ​ប្រសិន​បើអ្នក​មិន​អើពើទេ វាអាច​មាន​ផលវិបាកធ្ងន់ធ្ងរទៅៗ រហូតដល់ធ្វើឲ្យ​អ្នកបាត់ជីវិត​ថែមទៀត។ ហេតុនេះ​ហើយ អ្នក​ចាំបាច់ត្រូវ​ដែល​ស្វែងយល់ពី​រោគសញ្ញា​របស់វាឲ្យបាន​ច្បាស់។

1507808_1096212160409702_1014686530997886923_n

– ពោះកាន់តែរីកធំ ឬឧស្សាហ៍​កើតជំងឺ​ហើមពោះ​ញឹកញាប់
– ពិបាកក្នុងការទទួលទានអាហារ ឬ​មាន​អារម្មណ៍ថា​ឆ្អែតលឿន
– ឈឺអាងត្រគាក ឬពោះ​ជាប់រហូត (ឈឺចាប់ក្នុងពោះ និងផ្នែកខាងក្រោម)
– ត្រូវការបតជើងតូចញឹក
– ចលនាពោះវៀន​តូច​មាន​ការផ្លាស់ប្តូរ
– មាន​អារម្មណ៍​នឿហត់ ឬគ្មាន​កំលាំងកំហែង
ជួនកាលរោគសញ្ញា​ផ្សេង​ទៀត​នឹងលេចឡើង​ផងដែរ ដូជា​ការបាត់បង់ចំណង់អាហារ, ការផ្លាស់ប្តូរទម្លាប់របស់ពោះវៀន, អស់កំលាំងខ្លាំង (មាន​អារម្មណ៍​ធុញទ្រាន់) ឬស្រក់ទម្ងន់​ដោយមិន​ដឹងមូលហេតុ។ លើសពីនេះទៅទៀត ការហូរឈាម​ក្រោយ​ពេលអស់រដូវ គឺជា​ពេលវេលា​ដែលអ្នកគួរតែ​ទៅរកគ្រូពេទ្យហើយ។
ដូច្នេះប្រសិន​បើអ្នក​ជួបប្រទេះ​បញ្ហា​ខាងលើ​នេះជា​ញឹកញាប់​ ត្រូវប្រញាប់ទៅពិគ្រោះជា​មួយនឹងគ្រូពេទ្យភ្លាម ដើម្បីរកវិធីដោះស្រាយឲ្យបាន​ទាន់ពេលវេលា៕