កុំច្រឡំ! ផ្កាក្រចក​មិនមែន​សម្បូរ​លុយចាយទេ វា​ជាសញ្ញា​គំរាម​ដល់​សុខភាព

សញ្ញាពណ៌​សៗនៅលើក្រចក​របស់អ្នក​អាចបង្ហាញ​ពី​ភាព​មិនប្រក្រតី​ក្នុង​ ប្រព័ន្ធសសៃប្រសាទ ដែលអាចនំាឲ្យមាន​ជំងឺ​ផ្សេងៗ។ សញ្ញា​ទាំងនេះអាចកើតឡើង​ បន្ទាប់ពី​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​តានតឹង (stress) ជាញឹកញាប់។ ប៉ុន្តែ​មិនមាន​អ្វីអាក្រក់កើតឡើង​ចំពោះអ្នកភ្លាមៗនោះទេ គឺគ្រាន់តែជាសញ្ញា​ព្រមាន​ដែលយើងគួរតែ​ប្រុងប្រយ័ត្នទុកជាមុន។

1507808_1096212160409702_1014686530997886923_n

ដើម្បីកម្ចាត់បញ្ហា​នៅលើ​ក្រចក អ្នក​ត្រូវ​តែជៀសវាងភាព​តាន​តឹង រយៈពេល​ ២ ទៅ ៣ខែ​នឹងត្រូវបាត់អស់។ មាន​មនុស្សជាច្រើន​ជឿជាក់ថា អ្នកដែលមានសញ្ញា​ពណ៌សនៅ​លើ​ក្រចក​ (ឬ​ហៅថាផ្កាក្រចក) អ្នកនោះប្រាដកជា​សម្បូរលុយចាយ ឬអ្នក​មានសំណាងល្អ ប៉ុន្តែធាតុ​ពិត​ដោយសារតែ​ក្រចក​មាន​បញ្ហា​ពីមុន​មក​តែប៉ុណ្ណោះ។
ដូច្នេះ​ប្រសិន​បើអ្នក​មាន​សញ្ញា​ទាំង​នេះ​លេចឡើងកុំគិត​ថា​មានសំណាង​ ឲ្យសោះ តាមពិតអ្នក​ខ្វះ​វីតាមីន ឬ​សារធាតុរ៉ែនៅក្នុងខ្លួន​។ ក្នុងករណី​មួយចំនួន សញ្ញា​ទាំងនេះ​អាច​មក​ពី​ការ​ឆ្លង​មេរោគ ប៉ុន្តែ​ជាញឹកញាប់បណ្តោល​មកពីការក្រចកត្រូវរបួស។
ម្យ៉ាង​វិញទៀត សញ្ញា​ពណ៌សនៅលើក្រចកអាចបណ្តោល​មកពីកង្វះ​ជាតិកាល់ស្យូម​ ឬទទួលទាន​អាហារដែលមាន​ជាតិខ្លាញ់​កក​ច្រើន​ពេក។ ពេលខ្លះ​សញ្ញា​លើ​ក្រចក​អាច​ មាន​ប្រតិកម្ម​ទៅនឹងផលិតផល​អ្វីមួយ។
មនុស្សជា​ច្រើន​ដែល​តក្រចក​សិប្បនិម្មិត​នឹង​មាន​ស្នាម​ស្នូតកើត​មាន​ ឡើង​ បន្ទាប់ពី​យក​វាចេញ។ ប្រសិន​បើ​អ្នក​បាន​កត់​សម្គាល់​ឃើញថា សញ្ញា​បែប​នេះ​នៅលើ​ក្រចក​របស់អ្នក ត្រូវទៅពិគ្រោះជាមួយនឹង​គ្រូពេទ្យ ដើម្បី​រកឲ្យ​ឃើញ​មូលហេតុ​ចំពោះការ​កើតឡើង​នេះ៕