រូបមន្តពិសេស! ជួយអ្នកឲ្យគេងលក់ក្នុងពេលតែ ១នាទី
|លោកវេជ្ជបណ្ឌិត Andrew Weil អាចរកឃើញនូវដំណោះស្រាយទាក់ទងទៅនឹងកង្វល់ព្រួយបារម្ភរបស់មនុស្សជាច្រើន ដែលតែងតែជួបបញ្ហាគេងមិនលក់នៅពេលយប់។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកគួរតែព្យាយាមអនុវត្តតិចនិចទាំងនេះនឹងជួយឲ្យអ្នកគេងលក់ក្នុងពេលមតែ ១ នាទី។ យូហ្គា និងការអនុវត្តន៍ដកដង្ហើមបានបំផុសគំនិតលោកវេជ្ជបណ្ឌិត Weil ក្នុងការបង្កើតល្បិចវេទមន្ត “ការធ្វើលំហាតប្រាណដកដង្ហើម ៤-៧-៨”។ លោកវេជ្ជបណ្ឌិត Weil បានរៀបរាប់ថា យុទ្ធសាស្ត្រមួយនេះ គឺមានលក្ខណៈសាមញ្ញ ហើយអាចធ្វើគ្រប់ទីកន្លែង។ ដូចគ្នានេះផងដែរ វាមិនចំណាយពេលយូរ ហើយអ្នកមិនចាំបាច់មានឧបករណ៍ជំនួយអ្វីទាំងអស់។
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់វេជ្ជបណ្ឌិត Andrew Weil ៖
១. បញ្ចេញខ្យល់ដង្ហើមចេញតាមមាត់ឲ្យអស់ ធ្វើឲ្យមានសម្លេងរន្ថើនខ្លាំងៗ។
២. បិទមាត់របស់អ្នក ហើយដកដង្ហើមចូលតាមច្រមុះរបស់អ្នក ដោយស្ងៀមស្ងាត់ដើម្បីតាំងអារម្មណ៍ (ផ្លូវចិត្ត) រាប់ចំនួនឲ្យបាន ៤ ដង។
៣. អត់ដង្ហើមរបស់អ្នកសម្រាប់រាប់ចំនួនឲ្យបាន ៧ ដង។
៤. បញ្ចេញខ្យល់ដង្ហើមចេញទាំងអស់តាមរយៈមាត់ ធ្វើឲ្យមានសំឡេងរន្ថើនខ្លាំងៗរាប់ចំនួនឲ្យបាន ៨ ដង។
៥. ឥឡូវដកដង្ហើមចូលជាថ្មីម្ដងទៀត ហើយធ្វើឡើវិញឲ្យបាន ៣ ដងបន្ថែម ចំនួនសរុបនៃការដកដង្ហើមឲ្យបាន ៤ ដង។
ការធ្វើលំហាត់ប្រាណនេះត្រូវបានគេសន្មត់ថា ការដកដង្ហើមដើម្បីបន្ថយជីពចរបេះដូង និងធ្វើឲ្យស្ងប់ចិត្ត។ លោកវេជ្ជបណ្ឌិត Weil ណែនាំអ្នកដើម្បីផ្ដោតទៅលើការរក្សាសមាមាត្រឲ្យបានត្រឹមត្រូវ និងការដកដង្ហើមចូល/ ការដកដង្ហើមចេញ ឲ្យបានខ្លាំងជារៀងរាល់ពេល។ ប្រហែលជាស្ដាប់មើលទៅវាហាក់ដូចជាមានភាពងាយស្រួល ក្នុងការអនុវត្តន៍យុទ្ធសាស្រ្តមួយនេះ ប៉ុន្តែអ្នកកុំទាន់មើលស្រាលវា ប្រសិនបើមិនទាន់បានអនុវត្តវា៕