បើកម៉ូតូគេចឡានបុកឆ្កែដួលបោកក្បាល បណ្តាលឲ្យរបួសធ្ងន់ស្រាល ២នាក់

ខេត្តពោធិ៍សាត់៖ បើកម៉ូតូគេចពីរថយន្តទៅបុកសត្វឆ្កែ បណ្កាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ស្រាល ២នាក់ កាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧.១៥៨ស្ថិតក្នុងភូមិទទឹង.ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អ្នករងរបួសត្រូវបានគេស្គាល់ឈ្មោះ ឯម សុខនី ភេទស្រី អាយុ ២៣ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឯម សុធា ភេទស្រី អាយុ១៥ឆ្នាំ (របួសស្រាល) អ្នកទាំង ២នាក់រស់ភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ពោធិ៍សាត់។ ជនរងរបួសទាំង២នាក់ ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F-3044 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានបើកគេចរថយន្តទៅបុកសត្វឆ្កៃបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ស្រាលតែម្ដង។ ប្រភពបន្តទៀតថាភ្លាមៗនោះជនរងគ្រោះត្រូវបានគេជួយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ចំណែកវត្ថុតាងម៉ូតូបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ៕

1507808_1096212160409702_1014686530997886923_n 10556486_1096212110409707_4499423576196316975_n 12400752_1065877260110916_5258620420840605144_n