សមត្ថកិច្ចស្រុកកោះធំចាប់ខ្លួនជនសង្ស័យ៣នាក់រួមជាមួយថ្នាំញៀន០៦កញ្ចប់

ខេត្តកណ្តាល
យ៉ាងហោចណាស់មានជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួនពីបទរក្សាទុកសារធាតុញៀនដើម្បីចែចាយហេតុការណ៍នេះបានកើតឡើងថ្ងៃទីី០៣ខែវិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង១៣.០០នៅចំណុចផ្ទះឈ្មោះហុឹម.សុវណ្ណារិទ្ធស្ថិតនៅភូមិកំពង់ស្វាយក្រោម.ឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្តាល។

image image image image
បើតាមលោកវរៈសេនីយ៍ត្រីឈឿន.ប៊ុនឆនអធិការស្រុកបានអោយដឹងថាជនសង្ស័យមាន៣នាក់។.
ទី១មានឈ្មោះអែល.សាវុធភេទប្រុសអាយុ ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរកម្មករសំណង់។
.ទី២មានឈ្មោះសុង.ភារ៉ាន់ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរកសិករ។
.ទី៣មានឈ្មោះហុឹម.សុវណ្ណរិទ្ធភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរកសិករ។
លោកអធិការថាក្នុងអំឡុងពេលប្រតិបត្តិការបង្គ្រាបខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងម៉្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន០៦កញ្ចប់តូចនិងសម្ភារសម្រាប់វិចខ្ចបមមួយចំនួនព្រមទាំងឧបករណ៍ប្រប្រាស់មួយចំនួនថែមទៀតផង។
លោកអធិការថាតាមបញ្ចាពីឯកឧត្តមឧត្តមសេនីយ៍ទោអ៊ាវ.ចំរើនស្នងការនគរបាលខេត្តសមត្ថកិច្ចស្រុកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ធានក៍ជួបប្រទះជនសង្ស័យហើយឆែកឆេទៅឃើញមានវត្ថុតាងនាំខ្លួនមកអធិការនិងកំពង់សួរនាំកសាងសំណុំរឿងបញ្ចូនខ្លួនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់។ដោយៈប៉ក់សារិទ្ធ