បើករថយន្តក្នុងល្បឿនលឿនជ្រលចង្កូតទៅបុកនិងរនាំងថ្មពុះចែកទ្រូងផ្លូវដាច់អស់មួយកង់ និងរថយន្តរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកនិងរនាំងថ្មពុះចែកទ្រូងផ្លូវដាច់ចេញពីគ្នាអស់មួយកង់ រីឯរថយន្តរងការខូចខាត។ ហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ្វរ៉េងជ័រ ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៦ ២.០០៨៩ បើកបរដោយបុរសម្នាក់ប្រហែលជាស្រវឹងស្រា ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងរនាំងថ្មពុះចែកទ្រូងផ្លូវដាច់អស់មួយកង់ រីឯរថយន្តដាច់កង់មុខកង់ក្រោយផ្នែកខាងឆ្វេងចេញពីគ្នា រងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ករបានបើកទ្វេគេចខ្លូនបាត់ បន្ទាប់មកទើបមានសមត្ថកិច្ចនិងជំនាញធ្វើការវាស់វែងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕

image