ចេញពីមើលគេរាំធុងបាស់ត្រូវគេដេញវ៉ៃបណ្តាលឲ្យស្លាប់

ភ្នំពេញ: បុរសម្នាក់បានទៅមើលគេរាំធុងបាស់ដែលគណះកម្មាធិការវត្តជួលឲ្យមកលេងក្នុងពិធីបុណ្យកឋិនទានដែលពុទ្ធបរិសទ័ដង្ហែចូលវត្ត លុះដល់ពេលត្រឡប់មកផ្ទះវិញក៍ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមានជិតដប់នាក់ចូលមកវាយបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០ និង១៥យប់ថ្ងៃទ៣១ខែតុលាឆ្នាំ២០១៥ស្ថិតនៅក្នុងបរិវេណវត្តអម្ពវ័ន្តហៅវត្តថ្មីស្ថិតនៅភូមិព្រែកថ្មីសង្គាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានអោយដឹងថាជនរគ្រោះមានឈ្មោះសន.រឿនភេទប្រុសអាយុ៣២ឆ្នាំមុខរបរកសិករ.រស់នៅភូមិឃុំកើតហេតុ។ ដោយឡែកជនសង្ស័យត្រូវបានគេស្គាល់ថាមានឈ្មោះញ៉ែម.រស់នៅភូមិឃំុជាមួយជនរងគ្រោះក្រោយពីកើតហេតុជនរង្ស័យគេចខ្លួនបាត់ស្រម៉ោល។
បើតាមលោកអេម.សារ៉ាវុធ.អធិការខណ្ឌច្បារអំពៅបានអោយដឹងថាចំពោះជនសង្ស័យសមត្ថកិច្ចបានស្គាល់មុខសញ្ញាហើយនិងកំពង់ស្រាវជ្រាវបន្តនិតិវិធី។

image image