ខឹងក្មួយច្រៀងឌឹយកកាំបិតកាប់ស្លាប់នៅស្រុកពញាឮ

ខេត្តកណ្តាល ៈ យុវជនម្នាក់ត្រូវបានជនសង្ស័យត្រូវជាឪពុកមាបានយកកាំបិតមកកាប់ស្លាប់ហេតុការណ៍នេះបានកើតឡើងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង ១១.៣០នាទីនៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិថ្លុកត្របែកឃុំបាតភ្នំស្រុកពញាឮខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោដូង.តេងអធិការស្រុកបានអោយដឹងថាជនរងគ្រោះមានឈ្មោះប៊ុន.ពេចភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិឃុំកើតហេតុមុខរបរកសិករចំពោះជនសង្ស័យត្រូវជាឪពុកមាឈ្មោះប៉ុន.ពនភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិឃុំជាមួយគ្នានិងវត្ថុតាងយកបានកាំផ្កាក់១ដើម។

លោកអធិការថានៅមុនពេលកើតហេតុជនសង្ស័យបានមកដួសបាយសុីស្របពេលនោះជនរងគ្រោះក៍ច្រឿងឌឹបណ្តើរដើរបណ្តើរហើយជនសង្ស័យសួរក្មួយថាច្រៀងដាក់អ្នកណារួចជនរងគ្រោះថាហូបបាយទៅកំនិយាយច្រើនពេកស្រាប់តែជនសង្ស័យក៍ស្ទះទះកំភ្លៀងនិងទាញទម្លាក់ធ្លាក់ពីគ្រែហើយសន្លប់មួយស្ទះជនរងគ្រោះក៍ដឹងខ្លួនហើយសួរថាខ្ញំខុសអីពូឯងវ៉ៃខ្ញុំស្រាប់តែជនសង្ស័យទាញយកកាំបិតពីជីតាមកការជនរងគ្រោះចំនួន២ .៣កាំបិតបណ្តាលស្លាប់ភ្លាមៗក្រោយកើតហេតុជនសង្ស័យបានគេចខ្ចួនហើយសមត្ថកិច្ចឡោមពទ្ធ័ចាប់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធើ្វការត្រួតពិនិិត្យហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណី។ លោកអធិការថាចំពោះជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅអធិការស្រុកហើយកំពង់សួរនាំនិងកសាងសំណុំរឿងបញ្ចូនខ្លួនឡើងតុលាការចាត់ចាត់ការតាមនិតិវិធីច្បាប់។

image image