ជនសង្ស័យមួយក្រុមប្រដាប់ដោយដាវសាំម៉ូរៃនិងខ្សែក្រវាត់ដេញវាយប្លន់យកម៉ូតូMSXពីក្រុមយវជនមួយក្រុមគេចខ្លួនដោយសុវត្តិភាព

ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៤ទៅ៥នាក់ជិះម៉ូតូ៣គ្រឿង ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវសាំមៃនិងខ្សែក្រវាត់គ្រប់ដៃវាយប្លន់ម៉ូតូMSX ពីជនរងគ្រោះពីនាក់ក្នុងចំណោមបក្ខពួក៦នាក់បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវបេតុងចូលផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ មានឈ្មោះប៊ន ដំ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅម្តុំផ្សារទួលពង្រ និងមានស្រុកកំនើតនៅភូមិអន្លង់គង់ ស្រុកអន្លង់ទង ខេត្តកំពង់ស្ពឺ និងមិត្តភ័ក្តប៉ុន្មាននាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺពួកគាត់បានជូនមិត្តភ័ក្តម្នាក់ទៅផ្ទះនៅម្ដុំរង្វង់មូលចោមចៅ ហើយក៏បានត្រឡប់មកផ្ទះវិញដោយ
មានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង ដោយជនរងគ្រោះ
ជិះម៉ូតូម៉ាកMAX ពណ៌ក្រហម ពាក់ស្លាកលេខ
កំពង់ស្ពឺ 1C.4620 ទិសដៅពីលិចទៅកើតតាម
បណ្ដោយផ្លូវវេងស្រេង ខណះជិតដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ៧នាក់ជិះម៉ូតូ៣គ្រឿង ដោយមួយម៉ាកនិច ទី២ម៉ាក វីវ៉ា ទី៣ម៉ាកឌ្រីម ដោយមិនចាំស្លាកលេខ និងប្រដាប់ដោយដាវសាំមៃ ខ្សែក្រវាត់គ្រប់ដៃ បានដេញវាយតាមដងផ្លូវធ្វើឲ្យជនរង
គ្រោះភ័យ ស្លន់ស្លោក៏ ជិះរត់រហូតដល់ផ្លូវកែងច្រកចូលផ្លូវទួលពង្រ មិត្តភ័ក្តជនរងគ្រោះ២ម៉ូតូបានជិះទៅមុន ដោយជនរងគ្រោះជិះតាមពីក្រោយ ខណះមកដល់ចំណុចកើតហេតុ ដល់ផ្លូវច្រកចូលផ្សារទួលពង្រកែងនិងផ្លូវវេងស្រេង ក៏បានចាប់ហ្វាំងបទភ្លាមៗធ្វើឲ្យដូលរងរបួសស្រាល ភ្លាមនោះជនរងគ្រោះភ័យខ្លាំងពេកក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួន
បាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុគេមិនបានឃើញសមត្តកិច្ចមួលដ្ឋានចុះមកអត្តរាគមន៍នោះទេដោយជនរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៍មានដឹងទៅដាក់ពាក់បណ្ដឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីអោយសមត្តកិច្ចជួយស្វែងរកតាមរយះស្លាកលេខម៉ូតូ។គួបញ្ជាក់ផងដែរថា នៅខណ្ឌពោធិ៍សែនជ័យកើតឡើងអំពើប្លន់យ៉ាងកក្រើកមិនថាពេលយប់ឬថ្ងៃនោះទេ ៕

image image