រថយន្តកាមរីហាយប្រ៊ីតបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការកាខូចខាតអស់មួយកងរថយន្តបែកកង់ទៅមុខលែងរួច

ភ្នំពេញ យុវជនម្នាក់បើករថយន្តកាមរីហាយប្រ៊ីតក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកបណ្តាលអោយរងការខូចខាតអស់១កង់រថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីឈានចូល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខក្រុមហ៊ុន គង់ នួន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្តកាមរីហាយប្រ៊ីត ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ2P 8208 បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណះមកដល់ំណុចកើតហេតុដោយសារតែចាំងភ្លើងរថយន្តមួយគ្រឿងទៀងដែលធ្វើដំណើរបញ្ជ្រាស់ទិសគ្នានោះក៏ជ្រុលបុករបាំងថ្មពុះចែកទ្រួងផ្លូវពេញទំហឹងបណ្តាលអោយរងការខូចខាតអស់មួយកង់ ចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុុខលែងរួច។
ក្រោយពេលកើតហេតុសម្តកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយចំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមច្បាប់។ជីម ភារ៉ា

image image