ជនអនាថាម្នាក់រត់ឆ្លងផ្លូវ ត្រូវរថយន្តជនជាតិកូរ៉េបុកដេកស្តូកកណ្ដាលថ្នល់

ភ្នំពេញ:បុរសជាជនអនាថាម្នាក់ បានរត់ឆ្លងនៅមុខអាកាសយានយន្តហោះពោធិ៍ចិនតុង ត្រូវរថយន្តម៉ាក Ford របស់អង្កការជនពិការអ្វីៗដើម្បីក្តីសង្ឍឹម បុកបណ្តាលអោយដេកសន្លប់ស្តូក។ហេតុកាណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ២៣ កញ្ញា ២០១៥ នៅមុខប្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុគេឃើញ បុរនជនអនាថាខាងលើ បានដើរវិលវល់នៅមុខបុរីអាកាសចរដោយមានកាន់លុយដុល្លាសែនឆេងម៉េងមួយដុំធំនៅក្នុងដៃ លុះក្រោយមកក៏ឃើញរត់សំដៅទៅថ្នល់ ក៏ត្រូវរថយន្តម៉ាកFord ពណ៍សលាយក្រហមពាក់ស្លាកលេខអង្កការ01-7009 បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ មិនស្គាល់ឈ្មោះតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច មកបុកជនអនាថា បណ្តាលអោយបើុងជាង៥ម៉ែត្រ របួសរលាត់ដៃជើង សន្លប់ស្តូកនៅនឹងកន្លែង។ ចំណែកឯអ្នកបើកបររថយន្តបង្ករនិងរថយន្តមិនបានរត់ទៅណានោះទេដោយឈប់ជួយមើលជនរងគ្រោះនឹងទំនាក់ទំនង់សមត្ថកិច្ចហៅរថយន្តសង្គ្រោះ។ជនអនាថាខាងលើនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបន្ទាន់ អង្គភាព ៧១១ របស់កងពលតូចលេខ ៧០មកដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកអ្នកបើកបរនិងរថយន្តបង្ករត្រូវបានសមត្ថកិច្ចយកទៅសួរនាំនិងរក្សាទុករថយន្តនៅផ្នែកចរាចរខណ្ឌពោធិសែនជ័យដើម្បីរងចាំការដោះស្រាយជាក្រោយ៕

image image image