នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន២០កញ្ចប់តូច

image

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ស្រះចកធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀន២០កញ្ចប់តូច​ ខណៈជនសង្ស័យម្នាក់នោះកំពុងឈលក់ថ្នាំញៀន កាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅចំណុចផ្លូវលេខ៨៦កែងផ្លូវលេខ៧៥ ក្រុម៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

​ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនឈ្មោះអេ វណ្ណះ ភេទប្រុសអាយុ២៣ឆ្នាំ មុខមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល ផ្លូវច្រាំងបាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

​ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការរាយការណ៍សំងាតពីប្រជាពលរដ្ឋថា មាន​ករណីជួញដូគ្រឿងញៀននៅចំណុចផ្លូវលេខ៨៦កែងផ្លូវលេខ៧៥ កម្លាំងក៏បានទៅសើបអង្កេតនៅចំនុចនោះ ​បន្ទាប់មកក៏សង្កេតឃើញជនសង្ស័យម្នាក់នៅឈ ដោយមានការសង្ស័យក៏បានធ្វើការឃាត់ខ្លួននិងឆែកឆេ​រកឃើញថ្នាំញៀនដែលជនសង្ស័យដាក់ក្នុងហោប៉ាវខោទាំងសងខាងចំនួន២កញ្ចប់តូចទើបកម្លាំងនាំខ្លួនទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្រះចកដើម្បីសួនាំ។

​បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ស្រះចកនិងកសាងសំណុំរឿង​បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាក់ការបន្ត៕