ម៉ូតូ២គ្រឿងពន្លះទល់មុខគ្នាពេញទំហឹងស្លាប់ម្នាក់និងរបួសធ្ងន់២នាក់នៅលើបណ្តោយផ្លូវជាតិលេខ៤

​ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលផុងលលាដ៍ស្លាប់បាត់បង់ជីវិតភ្លាមឯនៅនិងកន្លែងនិងបុរស២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ​ស្មា​ស់រីវ៉ូបត់​ឆ្លងផ្លូវ​ទៅ​បុក​គ្នា​ជាមួយ​និងម៉ូតូ​ហុងដា​ឌ្រី​ម​សេ១២៥យ៉ាងពេញទំហឹង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅលើ​បណ្តោយផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ក្បែរនិងតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​-​កំ​បូល ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ មាន សម្បត្តិ អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់ សិប្បកម្ម​ ហ្វ៊ូ ឈាន់ ផលិត​ឈើ ស្នាក់​នៅ​ក្នុង​ខណ្ឌទួលគោក ចំណែកបុរស២នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។

 

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញបុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់រីវ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-7828 ក្នុង​ទិស​ដៅ​ពី​កើត​ទៅលិច​ ដោយជិះចេញពីតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​-​កំ​បូល ក៏បានបត់ឆ្លងផ្លវទៅខាងស្តាំដៃ​បំណង​ចូល​ទៅ​ដកប្រាក់នៅធានា ខណៈ​ពេល​មកដល់ចំណុចកើតហេតុខាងលើ ​ក៏​មាន​ ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​មសេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-5921 ដោយជិះតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ក្នុងល្បឿនលឿន មកបុកចំពាក់កណ្តាលម៉ូតូស្មាសរីវ៉ូ យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​ជិះម៉ូតូស្មាសរីវ៉ូ បែកក្បាលផុងលាដ៍ស្លាប់យ៉ាងអំណោចអធម៌ និងបុរស​២នាក់ជិះម៉ូតូឌ្រីមសេ១២៥ រង​របួសយ៉ាងធ្ងន់​ធ្ងរស្ទើរតែក្យ័យ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង ។ភ្លាមៗនោះដែរអ្នក​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បែក​ចាន ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីយ៍នៅឯស្រុកកំណើត ៕

image image