យុវជនមួយក្រុមដើរកាត់ខ្សែកាបដ៏សកម្មត្រូវម្ចាស់ខ្សែចាប់ប្រគល់អោយនគរបាល

ភ្នំពេញៈយុវជនមួយក្រុមដើរកាត់ខ្សែកាបដ៏សកម្មត្រូវម្ចាស់ខ្សែចាប់ប្រគល់អោយនគរបាលបុ៉ស្តិ៍ម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ៈ០០នាទីឈានចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីទល់មុខគ្រុមហ៊ុនលក់រថយន្តMasdaក្នុងភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ ជនម្លើសឈ្មោះ ចិត្ត្រា តន អាយុ១៥ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងបក្សពួកបីនាក់ទៀតរត់គេចបាត់ស្រមោល។តាមប្រភពពត៌មានពីជនសង្ស័យបានអោយដឹងថានៅមុខពេលកើតហេតុខ្លូននិងបក្សពួកម្នាក់ទៀតបានជិះកង់ដើរមើលខ្សែកាបខាងលើដើម្បីលួចកាត់ខ្សែកាប។រួចយកទៅលក់នៅហាងអេតចាយមួយកន្លែងដែលនៅជិតខ្លួនរស់នៅ។ ដោយតំលៃក្នុងមួយគីឡូ១៤០០០៛ហើយការដែលខ្លួនធ្វើសកម្មភាពនេះបានចំនួន៧ដងមកហើយ។តាមប្រភពពត៌មានពីប្រធានគ្រប់គ្រងខ្សែកាបខាំមិថេលបានអោយដឹងថាកាលកន្លងមកហើយគ្រុមហ៊ុនបានបាត់ខ្សែកាបខាងបាត់អស់ជាច្រើនមកហើយធ្វើអោយថ្នាក់បព្ជាាអោយបុគ្គលិកចុះដើរ់ល្បាតមើលរហូតមកដល់ថ្ងៃកើតហេតុខាងលើទើបក្រុមការងារល្បាតឃើញជនសង្ស័យខាងលើបំរុងធ្វើសកម្មភាពទើបចាប់បានម្នាក់នឹងម្នាក់ទៀតរត់គេចបាត់ស្រមោល។ក្រោយពីកើតហេតុនគរបាលប៉ុស្តិ៍កាកាបយកមកសួរនាំនឹងស្វែងរកចាប់បក្សពួកបន្តទៀតដើម្បីកសាងសំណុំរឿងបព្ជាូនទៅកាន់តុលាការចាត់ការតាមច្បimage