ជិះម៉ូតូឆ្លងផ្លូវលឿនទៅបុករថយន្តតូយូតាព្រូសពេញទំហឹងរបួសធ្ងន់ម្នាក់

image
ភ្នំពេញ : បុរសម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ដោយសារជិះម៉ូតូម៉ាកវ៉េវកញ្ចាស់មួយគ្រឿងអត់មានបំភ្លើងសីុញូ៉វឆ្លងផ្លូវទៅបុករថយន្តតូយូតាម៉ាកព្រូស បញ្ច្រាស់ទិសគ្នាពេញទំហឹង។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ និង ២០នាទី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះឈ្មោះ គាំ វណ្ណះ អាយុ២៨ឆ្នាំមុខរបសំណង់ស្នាក់សង្កាត់ដង្កោរខណ្ឌដង្កោរមានស្រុកកំណើតភូមិឈ្លិតក្រោមឃុំខ្ជាយខាងត្បូងស្រុកដងទង់ខេត្តកំពត។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹង ថាមុនពេលកើតហេតុគេឃើញបុរស២ម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៍ក្រហម មួយគ្រឿងក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ហើយម៉ូតូគ្មានភ្លើងមុខនិងគ្មានស្លាកលេខទៀត លុះមកដល់ចំណុចកើតហេតុ ដល់មុខផ្លូវផ្ទះសំណាក់សុមនា ម៉ូតូបានឆ្លងផ្លូវស្របពេលនោះក៏មានរថយន្តម៉ាកតូយូតាម៉ាកព្រូសពណ៍ក្រហមមួយគ្រឿងបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខភ្នំពេញ2R-9589 ទិសដៅពីជើងទៅត្បូង ម៉ូតូក៏បានទៅបុករថយន្តព្រូសចំពីមុខពេញ ធ្វើអោយរថយន្តចាប់ហ្វ្រាំងមិនទាន់ បណ្តាលអោយអូសម៉ូតូជាង១០ម៉ែត្រ ចំណែកឯជនរងគ្រោះផ្លោងបោក ទៅកញ្ចក់រថយន្តខាងមុខ រងរបួសធ្ងន់ ភ្លាមៗនោះក៏មានរថយន្តសាមុយក្លីនិចឯកជនប្រចាំការក្បែរនោះដឹកយកទៅសង្ក្រោះ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ធ្វើការវាស់វេងយកទៅទុកនៅផ្នែកចរាចរខណ្ឌដើម្បីរងចាំការដោះស្រាយ។