ចាប់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន១កញ្ចន់ធំនៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៈ សមត្ថកិច្ចក្រុងតាខ្មៅខេត្តកណ្តាលចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរសារធាតុញៀនខុសង្បាប់ហេតុការណ៍នេះបានថ្ងៃទី៣១ខែសីហាឆ្នាំ២០១៥វេលាម៉ោង២១,៣០នាទីនៅចំណុចផ្លូវ១០៤សង្គាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោសុឹម~ប៊ុតបណ្តិតអធិការក្រុងបានអោយដឹងថាជនសង្ស័យមានឈ្មោះសុខ~ពៅប្រុសអាយុ១៨ឆ្នាំរសលនៅភូមិចាក់អង្រែលើខណ្ឌមានជ័យ។
ក្នុងអំឡុងប្រតិបត្តិការបង្គ្រាបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងថ្នាំញៀន១កញ្ចប់ធំមានទម្ងន់១២,៩៥ក្រាមស្មើ៣,៤៥ជី។

លោកថាជនសង្ស័យត្រូវបានសួរនាំហើយកសាងសំណុំរឿងបញ្ចូនខ្លួនឡើងតុលាការចាត់ការតាមនិតិវិធីថ្បាប់។

image