ស្រវឹងស្រាបើករថយន្ដបុករបងក្រុមហ៊ុនផលិតស្រា SKD បណ្ដាលអោយអោយយុវជនបីនាក់រងរបួសធ្ងន់

ភ្នំពេញ: យុវជនបីនាក់ស្រវឹងស្រាបើករថយន្ដឡង់គ្រីស៊រមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតបុករងរបងក្រុមហ៊ុនផលិតស្រា SKD ពេញទំហឹងបណ្ដាលអោយរថយន្ដក្រឡាប់ជាច្រើនជុំរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំនុចផ្លូវភ្លោះ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក ឡង់គ្រីស៊រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-6155 បើកបរដោយយុវជនម្នាក់និងរួមដំណើរជាមួយមិត្តភ័ក្ត២នាក់ទៀត ស្ថិងក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ ដោយស្ថានភាពផ្លូវមានសភាពកោង ក៏ជ្រុលចង្កូតទៅបុករបងក្រុមហ៊ុនផលិតស្រា SKD ពេញទំហឹងបណ្ដាលអោយបាក់អស់៤ផ្ទាំងនិងរថយន្ដក្រឡាប់ជាច្រើនជុំ ហើយអ្នកជិះក្នុងរថយន្ដទាំងបីនាក់ផ្លោងចេញពីក្នុងរចយន្ដរងរបួសធ្ងន់។

ប្រភពដដែលបានបន្តថាក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានហៅរថយន្ដសាមុយដឹកអ្នករងរបួសទាំងបីនាក់យកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗ។ ចំនែករថយន្ដកម្លាំងជំនាញបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

image image