អង្គការហ្គូដណីប៊ឺស រៀបចំពិធីសិស្សឆ្លងភូមិសិក្សានៅសាលាបឋមសិក្សា អូហ្គូរ៉ាត្រកៀត នឹងចែកសម្លារសិក្សា នឹង កង់ជូនសិស្សក្រីក្រ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៥ នេះ អង្គការហ្គូដណីប៊ឺសបានរៀបចំពិធីសិស្សឆ្លងភូមិសិក្សានៅសាលាបឋមសិក្សា អូហ្គូរ៉ាត្រកៀត ដោយក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹង លោក ឆម មុនី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ជើងឯកតំណាងអង្គការហ្គូដណីប៊ឺស នឹងលោក សោម មុនីផល្លា ប្រធានការិយាល័យអប់រំខណ្ឌដង្កោ រួមទាំងមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា ហ្គូដណីប៊ឺសផងដែរ ។
លោក ឆម មុនី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ជើងឯក បានថ្លែងទៅកាន់សិស្សានុសិស្សថា រយះពេល៥ ឆ្នាំហើយ រាប់ទាំងឆ្នាំនេះ ដែល អង្គការហ្គូដណីប៊ឺស តែងតែរៀបចំពិធីសិស្សឆ្លងភូមិសិក្សានៅសាលាបឋមសិក្សាអូហ្គូដរ៉ាត្រកៀត ដោយក្នុងមួយឆ្នាំរៀបពិធីនេះម្តង។ លោកបន្តថាក្នុងពិធីនេះក៏មានការចែក សម្ភារសិក្សា នឹង កង់ ដល់សិស្សានុសិស្សក្រីក្រ ផងដែរដើម្បីជាការលើកទឹកចិត្តនឹង ជំរុញសិស្សទាំងអស់បន្តការខិតខំប្រឹងប្រែងសិក្សាយកចំណេះដឹងអោយបានច្រើន ងាយស្រួលនឹងរកការងារធ្វើទៅថ្ងៃអនាគត់ នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សាទាំងអស់ទៅចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ឆ្លៀតឱកាសខាងលើលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានថ្លែងអំណរគុណដល់ អង្គការហ្គូដណីប៊ឺស ដែលបានបង្កើត នឹង រៀបចំពីពិធីសិស្សឆ្លងភូមិសិក្សានេះជូនដល់សិស្សានុ សិស្ស សាលាបឋមសិក្សាអូហ្គដរ៉ា ត្រកៀត ជារៀងរាល់ឆ្នាំ ។ ហើយពិធីសិស្សឆ្លងភូមិសិក្សានេះ គឺល្អណាស់សម្រាប់កុមារា កុមារី ដែលជាសិស្សានុសិស្ស ដោយសារពិធីនេះជាការក្រើនរំលឹកដល់សិស្សថ្នាក់ទី ៦ ដែលបានបញ្ចប់ថ្នាក់បឋម សិក្សាហើយបន្តចូលសិក្សាថ្នាក់អនុវិទ្យាល័យអោយខិតខំការសិក្សាបន្តទៀត។
លោកអភិបាលរងក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវតែស្វែងរកចំណេះដឹង ក្រេបជជក់យកចំណេះវិជ្ជាដែលលោកគ្រូ អ្នកគ្រូ ឬ អាណាព្យាបាលផ្តល់អោយ ជាពិសេសត្រូវខិតខំសិក្សា អោយក្លាយខ្លួន ជាសិស្សល្អ មិត្តល្អ នឹង កូនល្អ នឹងជាសសរទ្រូងដ៏រឹងមាំ ដើម្បីរួមចំណែកក្នុងការ ការពារទឹកដី មាតុភូមិ នឹងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយកាន់តែរីកចំរើនខ្លាំងឡើង ។ លោកបន្តថាប្អូនៗទាំងអស់ត្រូវជៀសអោយផុតពីល្បែងអបាយមុខ ដូចជាការជក់គ្រឿង លេងល្បែងសីុសងខុសច្បាប់ ហើយកុំប្រព្រឹត្តអំពើណាដែលសង្គមកំពុងស្អប់ខ្ពើម៕ ទុយ ម៉ែន

imageimageimage