រថយន្តដឹកឥដ្ធក្រឡាប់ផ្ងាជើងច្រង៉ាងរបួសស្រាលម្នាក់នៅស្រុកកៀនស្វាយ

ខេត្តណ្តាល ៈ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ១តោនពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ២I,៨៦,៩០បានដឹកឥដ្ធកូរ៉ូឡាពេញបានក្រឡាប់ផ្ងាជើងច្រង៉ាងរបួសស្រាលម្នាក់អ្នកបើកបរហេតុការណ៍នេះបានកើតឡើងថ្ងៃទី៣០ខែ សីហាឆ្នាំ២០១៥វេលាម៉ោង១៥,០០នាទីចន្លោះkmលេខ១៧,១៨ស្ថិតនៅភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមប្រភពសាក្សីបានឃើញហេតុការណ៍និយាយថារថយន្តខាងលើនេះបានធ្វើដំណើរចេញភ្នំពេញទៅអ្នកលឿងលុះមកដល់ត្រង់ចំណុចខាងលើនេះស្រាប់តែក្រឡាប់ផ្ងាជើងច្រង៉ាងរងរបួសអ្នកបើកបរស្រាល។
លោកពុ្រំ~សំណាងអធិការរងផ្នែតចរាចរណ៍ស្រុកថាក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ស្រុកចុះទៅធ្វើអន្គរាគមន៍ដើម្បីជួយសម្របសម្រួលមិនអោយមានស្ទះចរាចរណ៍ចំពោះអ្នករបួសទៅមន្ទីរពេទ្យ។
លោកថាម្ចាស់រថយន្តបានជួលរថយន្តស្ទួចយកមកស្ទួចយករថយន្តទៅធ្វើដោយខ្លួនឯង។

image