ឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីសារធាតុញៀនផ្សេងពីគ្នានៅស្រុកអង្គស្នួស

ខេត្តកណ្តាល ៈ សមត្ថកិច្ចស្រុកអង្គស្នួលខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ៤នាក់ពីបទករណីសារធាតុញៀនផ្សេងពីគ្នា។ ករណីទី១កើតហេតុថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥វេលាម៉ោង២០,៤០នាទីស្ថិតនៅភូមិត្រពាំងក្រសាំងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោមាន~សំណាងអធិការស្រុកបានអោយដឹងថាជនសង្ស័យមាន៣នាក់ទី១មានឈ្មោះលាវ~សឡេះប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅរស់នៅស្រុកអង្គស្នួលទី២មានឈ្មោះចាន់~សុផាតប្រុសអាយុ២០ឆ្នាំរស់នៅខេត្តកំពង់ស្ពឺទី៣មានឈ្មោះកែវ~ក្រូចប្រុសអាយុ២៨ឆ្នាំរស់នៅស្រុកអង្គស្នួល។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងថ្នាំញៀន១កញ្ចប់តូចនិងឧបករណ៍ប្រើប្រាស់មួយចំនួន។ ចំពោះករណីទី២កើតហេតុថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥វេលាម៉ោង១៩,៤០នាទីត្រង់ចំណុចផ្លូវលំភូមិបូរីកម្មករឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល។
លោកអធិការថាជនសង្ស័យមានឈ្មោះជុន~ធារីប្រុសអាយុ៣៦ឆ្នាំមុខរបរចែកចាយថ្នាំញៀនរស់នៅសង្គាត់កំបួល។
លោកអធិការបន្តថាសមត្ថកិច្ចរឹបអូសបានថ្នាំញៀន១កញ្ចប់ធំចំពោះជនសង្ស័យទើបចេញពីពន្ធនាគារខេត្តកណ្តាលពីបទចែកចាយគ្រឿងញៀន។
លោកថាខណៈពេលសមត្ថកិច្ចចុះល្បាតក៍ជួបប្រទះជនសង្ស័យមានវត្ថុតាងនាំមកអធិការដ្ធានស្រុកហើយកសាងសំណុំរឿងបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕

image