រថយន្តកាមរីឆ្លាមបើកបុករៈរនាំងដែកពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន១៤ផ្ទាំងហើយខ្ទៀតប៉ះម៉ូតូCBRធ្វើដោយដួលរងរបួសស្រាលម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវ​បណ្តាលឲ្យបាក់អស់ចំនួន១៤ផ្ទាំងរាយប៉ាយពេញផ្លូវហើយខ្ទៀតទៅប៉ះនិងម៉ូតូCBRខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីឆ្លាមមួយ​គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2C-7171 បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ​មហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតលឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅបុកនិង​រនាំងដែកពុះចែកទ្រួងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន១៤ផ្ទាំងរាយប៉ាយពេញផ្លូវ ហើយរនាំងដែកបានខ្ទៀតទៅ​ប៉ះម៉ូតូCBRមួយគ្រឿងទៀតពាក់ស្លាកលេខខេមរៈភូមិន្ទ 09 1-6789 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ជ្រាស់​ទិសគ្នា បណ្តាលឲ្យដួលរងរបួសស្រាល ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោ​លបន្សល់ទុកនៅកន្លែងកើតហេតុនិងហៅបងមកដោះស្រាយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយជុំនាញ​យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។គួបញ្ជាក់ផងដែរថា នៅវេលាម៉ោង១០ ថ្ងៃទី២៦ ខែឆ្នាំដដែល នៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី មានរ​ថ​យន្ត​ឡិ​ច​ស៊ីសមួយគ្រឿងមិនចាំស្លាកលេខបានបើកបុករនាំងដែកពុះ​ចែកទ្រួងផ្លូវនៅចំណុចមុខសាលាពោធិ៍ចិនតុង បណ្តាលឲ្យបាក់អស់ចំនួន២ផ្ទាំង ហើយរថយន្តបង្កបានបើកគេច​ខ្លួនបាត់ស្រមោល៕

image