ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យរង របួសធ្ងន់៣នាក់

ភ្នំពេញៈប្រុសស្រី៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់ពី ម៉ូតូឌ្រីមជិះក្នុង ល្បឿនលឿនហើយជ្រុលចង្កូតទៅបុកនិងម៉ូតូវ៉េវពីក្រោយពេញទំហឹង
និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំនុចខាង
ជើងសណ្ឋាគារកាំបូយ៉ាន់ណា ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះស៉ីសុវត្តិ ស្ថិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1M.5233 ជិះក្នុង ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនដោយគេចរថយន្តមួយគ្រឿងមិនចាំម៉ាក ទិសដៅស្របគ្នានិងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងបុរសម្នាក់ជិះម៉ូតូ
មួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខក្រចេះ1A.1442 ក្នុង ទិសដៅស្របគ្នាក្នុងល្បឿនល្មមក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូវ៉េវ
ដួលអូសជិត២០ម៉ែត្រនិងម៉ូតូឌ្រីមដួលបោកទៅនិងថ្នល់បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗដោយឡែកម៉ូតូទាំពីគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនិងជំនាញវើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចតុមុខ រងចាំដោះ
ស្រាយគ្នាពេលក្រោយ៕

image image image