ប្រជាពលរដ្ឋក្រីក្រ១០គ្រួសារនៅសង្កាត់ចាក់អង្រែក្រោមបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈអភិបាលខណ្ឌមានជ័យ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលរស់នៅជួបការលំបាក ទីទ័លក្រ១០គ្រួសារនៅសង្កាត់ចាក់អង្រែក្រោមបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ពេជ្រ កែវមុនី ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យនិងជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។
​ថ្លែងក្នុងឧិកាសនោះ លោកពេជ្រ កែវមុនី បានឲ្យដឹងថា ថ្វីត្បិតតែអំណោយនេះបន្តិច បន្តួចក្តី តែនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេចមិនឲ្យបងប្អូនពលរដ្ឋយើងស្លាប់ដោយអត់បាយនោះទេ។ សម្តេចតែងតែបានដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ខេត្តក្រុងត្រូវតែបង្កើនការយកចិត្តទុកដាក់មក លើបងប្អូនពលរដ្ឋរបស់យើងដែលជួបការលំបាក អ្នកផ្ទុកមេរោគអេដស៍ ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហើយសម្តេចក៏មិនប្រកាន់ពូជសាសន៍ពណ៌សំបុរឬគណៈបក្សយោបាយឡើយ ជាពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងកុមារកំព្រាជាដើម។ លោកបន្តថា ជានិច្ចកាល សម្តេចតែងតែផ្តល់ជូននូវអំណោយជាច្រើនដូចជា៖ គ្រឿងឧបភោគ បរិភោគ និងថវិកាផងដែរ តាមរយៈអាជ្ញាធរមូលដ្ឋានដើម្បីនាំយកមកចែកផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃដែលបានជួបការលំបាករបស់បងប្អូនពលរដ្ឋ។
​ប្រភពពីមន្ត្រីសាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ ក្រាម ឃីត១កញ្ចប់ធំមានក្រម៉ា សារ៉ុង ភួយ មុង មី ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោរ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយជាច្រើន ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

image image image