រថយន្តដឹកហ្គេសបើកលឿនជ្រុលចង្កូតកៀរយុវជនម្នាក់កំពង់ជិះម៉ូតូរងរបួសស្រាល

ភ្នំពេញៈរថយន្តដឹកហ្គេសមួយគ្រឿងបើកក្នុងល្បឿនលឿលស្របទិសគ្នាជាមួយ បុរសម្នាក់ជិះម៉ូតូហើយជ្រុលចង្កូតទៅកៀរពីក្រោយបណ្ដាលឲ្យរងរបួសស្រាលតែ ម៉ូតូរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥
នៅចំនុចមុខនិងច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

image image

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេរី២០១៣ ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG.1800 ទិសដៅពីត្បួងទៅជើងតាមបណ្ដោយ
ផ្លូវ២៧១ក្នុងល្បឿនល្មមខណះពេលមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្ត ដឹកហ្គេសធន់ធំមួយគ្រឿង ពណ៌ខៀវឆ្នូតស ពាក់ស្លាកលេខភ្នំពេញ3D.0155 ដែលទិសដៅស្របគ្នាក្នុងល្បឿនលឿនក៏ជ្រុលចង្កូតមកកៀរម៉ូតូពីក្រោយចំចហៀង បណ្ដាលឲ្យមនុស្សនិងម៉ូតូដួលអូសជិត២០ម៉ែត្របណ្ដាលឲ្យម៉ូតូរងការខូចខាត យ៉ាងដំណំ តែសំណាងល្អមនុស្សរបួសរលោតដៃជើងបន្តិចបន្តួចប៉ុនោះ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចយករថយន្តបង្កនិងម៉ូតូមករក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕