ចាប់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន៦កញ្ចប់នៅស្រុកកោះធំ

image

ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកកោះធំខេត្តកណ្តាលចាប់ខ្លួនសង្ស័យករណីរក្សាទុសារធាតុខុសច្បាប់ដើម្បីចែកចាយកើតហេតុថ្ងៃទី២១ខែសីហាឆ្នាំ២០១៥វេលាម៉ោង២១,០០នាទីស្ថិតនៅចំណុចភភូមិជ្រធំ(ស្ពានលេខ៧៧)ឃុំពៅពូនស្រុកកោះធំខេត្តកណ្តាល។

លោកមុយ~ចន្ទ័ពេជ្រអធិការស្រុកបានដឹងថាជនសង្ស័យមានឈ្មោះហ៊ាង~លាងហុងប្រុសអាយុ២៧ឆ្នាំរស់នៅភូមិកោះទៀវ(ក)ឃុំកោះទៀវស្រុកកោះធំ។ ក្នុងប្រតិបត្តិការបង្គ្រាបខាងនេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងម៉ៅក្រាមពណ៍សថ្លាស(ម៉ាទឺកកក)សង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់តូចក្នុងនោះ១កញ្ចប់ធំទូរស័ឮដៃ១គ្រឿងនិងកាបូបដៃ១។

លោកអធិការថាកម្លាំសមត្ថកិច្ចចុះល្បាតដល់ត្រង់ចំណុចខាងលើជួបមុខសញ្ញឆែកឆេទៅឃើញមានវត្ថុតាងនាំមកអធិការស្រុកដើម្បីកសាងសំណុំរឿងបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕