ជនសង្ស័យ២នាក់បានកាប់បុរសម្នាក់៥ពូថៅស្លាបយ៉ាងអានោចអាធម៍ក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ

ភ្នំពេញៈបុរសជាសមត្តិសុខម្នាក់បានត្រូវបានជនមិនស្គាល់មុខមានគ្នា២នាក់ប្រដាប់ដោយពូថៅបានធ្វើសកម្មភាពកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃដេកដួលនៅលើថ្លុកឈាម បង្កអោយមាន​ការភ្ញាក់​ផ្អើលដល់​ប្រជាពលរដ្ឋនិងសមត្តកិច្ចកាពីវេលា ម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៥​នៅ​ចំណុច​​មុខស្ថានីប្រេងឥន្ទនះLHR តាមបណ្តោយផ្លូវ២០១១កែងផ្លូវបេតុង ស្តិតក្នុងភូមិគោកឃ្លាង សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបា​ន​ឃើ​ញ​ជ​ន​រងគ្រោះ​និង​បុរសជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េ ពណ៌ក្រហមមិនចាំស្លាកលេខ​បាន​ជិះ​ឌុបគ្នាមកចូលចាក់សាំនៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈLHR ហើយបាន​ចេញទៅ​អ​ង្គុយនិយាយ​គ្នានៅខាង​ជើងបន្តិច បន្ទាប់មកក៏លឺសំឡេងឈ្លោះគ្នា​ មួយ​សន្ទុះ​ក្រោ​យមកជនសង្ស័យ២នាក់បាន​ដកពូថៅ​ពី​ចង្កោះ ហើយបា​ន​កា​​ប់ប្រ​ហា​​ទៅ​លើ​ជ​ន​រ​ង​គ្រោះ​ចំ​នួ​ន៥ពូថៅ ចំក្បាលប​​ណ្តា​ល​ឲ្យ​ជន​​រ​ង​គ្រោះ​ដេ​ក​ដួល​នៅ​លើថ្លុ​កឈា​ម​ស្លា​ប់​ភ្លា​​មៗ​​យ៉ាង​អា​នោ​ច​​អាធម៍។

សាក្សីដដែលបានបន្តថា បន្ទាប់ពីក្រុមជនសង្ស័យបានកាប់ប្រហាជនរងគ្រោះឲ្យស្លាប់​រួចពួកគេ​បាន​នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រោមោលតែម្តង។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះនីរ៉ុង ធារ៉េត អាយុជាង៤០ឆ្នាំ មុខរបសន្តិសុខក្រុម​ហ៊ុន Cambodia safety patrot និងមានប្រពន្ធឈ្មោះម៉េង ចិន្ថា ស្នាក់នៅផ្លូវលេខ២៣០ ភូមិ​សែ​នសុខI សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្តែង​ ហើយ​បានដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅ​ធ្វើបុណ្យ​តាម​ប្រណៃណី។សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ជាករណី​គំនុំ​រីជាករណីអ្វីទេ៕

IMG_1279