ជនសង្ស័យ២នាក់ច្របាច់កស្ត្រីម្នាក់អូសចូល បន្ទប់ទឹកបំណងប្លន់ម៉ូតូតែត្រូវប្រជាពលរដ្ឋឃើញស្រែកឆោឡោផ្អើលជនសង្ស័យរត់រួចម្នាក់ នឹងឃាត់បានម្នាក់

ភ្នំពេញៈ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកវរសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានដឹកនាំកម្លាំងចុះប្រតិបត្តិការណ៍ឃាត់បានជនសង្ស័យម្នាក់ពាក់ព័ន្ធនឹង ករណីផ្សំគំនិតជាមួយជនសង្ស័យម្នាក់ទៀត ច្របាច់កស្ត្រីម្នាក់ បំណងប្លន់យកម៉ូតូម៉ាក ១២៥ ។ ដោយហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១៥ នឹង ២០ នាទីល្ងាចថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ នៅចំនុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
នគរបាលខណ្ឌដង្កោបានអោយដឹងថា
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភន់ ស្រីនាង ភេទស្រី អាយុ 28ឆ្នាំមុខរបរលក់ត្រី ស្នាក់ នៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ
រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាពមិន បានសម្រេចនោះឈ្មោះ ដាវីត ភេទប្រុស មិនស្គាល់អាស័យដ្ឋាន។ ចំណែក ជនរងគ្រោះឈ្មោះ រិទ្ឋ ស៊ីនឿន ភេទស្រី អាយុ29ឆ្នាំ
មុខរបរលក់ដូរ ស្នាក់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានអោយដឹងថា មុនពេលកើតមានករណីនេះ គឺ ជនសង្ស័យ ភន់ ស្រីនាង បានខ្ចីលុយជនរង់គ្រោះ ៦០០ ដុល្លារអាមេរិក ដោយសងរាប់ ក្នុងមួយថ្ងៃ ៨០០០០ មឺុនរៀល ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះភន់ ស្រីនាងបានរៀបគំរោងជាមួយឈ្មោះ ដាវីត ដើម្បីប្លន់ជនរង់គ្រោះ ដោយបានទូរស័ព្ទហៅជនរងគ្រោះ អោយមកយកលុយនៅផ្ទះជួលរបស់ខ្លួន នៅចំនុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ លោកអធិការបន្តថា ពេលជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ក សេ ១២៥ ពណ៌ ខ្មៅ មកដល់ផ្ទះរបស់ជនសង្ស័យហើយបានដើរចូលក្នុងផ្ទះ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ដាវីត បានស្ទុះ ធ្វើសកម្មភាពច្របាច់ករជនរងគ្រោះហើយ
ជនសង្ស័យឈ្មោះ ភន់ ស្រីនាង ក៏ទៅជួយច្របាច់ករជនរងគ្រោះផងដែរ ហើយជនរងគ្រោះសន្លប់រួចជន សង្ស័យឈ្មោះ ដាវីត ក៏អូសជនរងគ្រោះទៅបន្ទប់ទឹក រួចសង្ស័យឈ្មោះ ដាវីត បានយកកូនសោរម៉ូតូបស់ជនរង់គ្រោះ បំណង់ជិះគេចខ្លួនតែមានអ្នកជិតខាងមកទាន់ក៏ ស្រែកឆោឡោ បណ្តាលអោយសង្ស័យឈ្មោះ ដាវីត រត់គេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់ឈ្មោះ ភន់ ស្រីនាង ត្រូវបានប្រជាពលរដ្ឋជិតខាងឃាត់បានជនសង្ស័យ ឈ្មោះ ភន់ ស្រីនាង ប្រគល់អោយសមត្ថកិច្ចភ្លាមៗតែម្តងទៅ ។
លោកអធិការបានបញ្ជាក់ថា ម៉ូតូរបស់ជនរង់គ្រោះត្រូវបានប្រគល់អោយម្ចាស់ឈ្មោះ រិទ្ធ សីុនឿន វិញហើយ ជនសង្ស័យឈ្មោះ ភន់ ស្រីនាង កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន ឈ្មោះ ដាវីត ដែលជាបក្ខពួក រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

image