យុវជន២នាក់ផឹកស្រាស្រវឹងជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកដើមកាស្យា ធ្លាក់ចូលក្នុងព្រៃម្នាក់បាក់ក នឹងម្នាក់ទៀតត្រូវម៉ូតូសង្កត់ស្លាប់ទាំង២នាក់នៅស្រុកលើកដែក

ខេត្តកណ្តាល ៈ យ៉ាងហោចណាស់មានជន ជាតិវៀតណាម២នាក់ផឹកស្រាស្រវឹងជិះម៉ូតូបានបុកដើមកាស្យាថ្ងៃទី១០ខែសីហាឆ្នាំ២០១៥ វេលាម៉ោង៧,៥០នាទីស្ថតិនៅភូមិកំពង់ពោធិ៍ឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាលនៅចន្លោះ kmលេខ៥៥,៥៦ក្រោមចិញ្ចើមផ្លូវជាតិលេខ១។

បើតាមលោកវរៈសេនីយ៍ទោរស់~ចន្ថាអធិការស្រុកបានអោយដឹងថាជនរងគ្រោះមាន២នាក់ទី១មានឈ្មោះង្វៀង~យាុំង~ហៃប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាមរស់នៅភូមិស្កូវឃុំពាមរ៍ស្រុកពាមរ៍ខេត្តព្រៃវែង(ស្លាប់)ទី២មាបឈ្មោះង្វៀង~យាុំងគីមប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាមរស់នៅភូមិឃុំជាមួយគ្នា(ស្លាប់)ជនរងគ្រោះបើកម៉ូតូសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១CW,៦៩,៤៣។
លោករស់~ចន្ថាថាសមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ធហើយបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យឃើញថាជិះរងគ្រោះជិះម៉ូតូបុកដើមកាស្យាហើយជ្រុលទៅបុកគុលដើមអំពិលទឹកបណ្តាលស្កាប់តែម្តង។
លោកអធិការថានៅមុនពេលកើតហេតុជនរងគ្រោះចេញពីផឹកស្រាផ្ទះឈ្នោះង្វៀង~យាំុងកាំងរស់នៅភូមិឃុំកើតហេតុ។

ក្រោមកើតហេតុសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសសរធ្វើបុណ្យតាមប្រពៃណី។ដោយៈប៉ក់សារិទ្ធ

image image image