ករណីប្លន់ហាក់កំពុងកម្រើឡើងវិញនៅក្នុងរាជធានីភ្នំពេញខណៈកម្លាំងសមត្ថកិច្ចប្រឹងពង្រឹងសមត្ថភាពដើម្បីទប់ស្កាត់

ភ្នំពេញ ៈ មួយរយះពេលចុះក្រោយនេះ គេសង្កេតឃើញថាករណីប្លន់ប្រដាប់អាវុធ នឹង ចោរឆក់ ចោរលួច បានកម្រើឡើងវិញគួរអោយកត់សម្គាល់ ជាពិសេសតាមបណ្តាលខណ្ឌទាំង១៣ ក្នុងរាជធានីភ្នំពេញតែម្តង។
បើទោះបីយ៉ាងណាក៏ កម្លាំងសមត្ថកិច្ច គ្រប់ស្ថាប័ន ទាំងកងកម្លាំងអាវុធហត្ថ នឹងកម្លាំងនគរបាល កំពុងតែពង្រឹងសមត្ថភាព នឹងរិះរកគ្រប់ វិធីសាស្ត្រដើម្បីទប់ស្កាត់នឹងបង្ក្រាបក្រុមចោរប្លន់ ចោរលួច នឹងចោរឆក់ ទាំងនោះអោយបានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រប តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ៕