ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកសារធាតុញៀននៅស្រុកស្អាង

ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុសារធាតុញៀនខុសច្បាប់ហេតុការណ៍នេះបានកើតឡើថ្ងៃទី០៨ខែសីហាឆ្នាំ២០១៥វេលាម៉ោង២២, ១០នាទីម្សិលមិញស្ថិតនៅចំណុចលើស្ពានវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោសេង~សុជាតិអធិការស្រុកបានអោដឹងថាជនសង្ស័យមាន២នាក់ទី១មានឈ្មោះកែន~ស្រឹមប្រុសអាយុ១៦ឆ្នាំមុខរបរក្មកររោងចក្ររស់នៅភូមិរកាឃុំក្រាំងយ៉ូវទី២មានឈ្មោះហេង~ហៀញប្រុសអាយុ១៥ឆ្នាំរស់នៅភូមិអណ្តូងអ្នកឃុំក្រាំងយ៉ូវអ្នកទាំង២នាក់រស់នៅស្រុកស្អាង។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងម៉ៅក្រាមពណ៍សថ្លា១កញ្ចប់តូចនិងពណ៍ក្រហម១កញ្ចប់តូចទូរស័ឮដៃ១និងម៉ូតូ១គ្រឿងម៉ាកសង់ការេ។
ខណៈពេលសមត្ថកិច្ចដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ធានហើយជួបប្រទះជនសង្ស័យឆែឆេទៅឃើញមានវត្ថុតាងនាំអធិការស្រុករៀបចំសំណុំុរឿងបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់។ដោយៈប៉ក់សារិទ្ធ

image