ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនិងថ្នាំញៀន២កញ្ចប់នៅស្រុកកោះធំ

ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកកោះធំខេត្តកណ្តាលចាបមខ្លួនជនសង្ស័យ២នាក់ប្តីនិងប្រពន្ធពីបទរក្សាទុកសារធារតុញៀនខុសច្បាប់កើតហេតុថ្ងៃទី០៨ខែសីហាឆ្នាំ២០១៥វេលាម៉ោង១៩,៣០នាទីនៅចំណុចផ្ទះឈ្មោះង្វៀងយ៉ាំងកបក្នុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។
បើតាមលោកមុយ~ចន្ទ័ពេជ្រអធិការស្រុកបានអោយដឹងថាជនសង្ស័យ២ប្តីនិងប្រពន្ធជនជាតិវៀតណាមប្តីមានឈ្មោះង្វៀវង~យ៉ាំងកបប្រុសអាយុ៤៣ឆ្នាំនិងប្រពន្ធមានឈ្មោះឡេ~ធីង៉ុកស្រីអាយុ៤៨ឆ្នាំរស់នៅភូមិរ់នៅភូមិឃុំកើតហេតុមុខរបរលក់កណ្តុរ។
លោកអធិការថាសមត្ថកិច្ចតឹបអូសវត្ថុតាងថ្នាំញៀន២កញ្ចប់ស្មើនិង(ទម្ងន់១៩~៤ក្រាម)ទូរស័ឮដៃ៤គ្រឿងនិងឧបករណ៍វិចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការថាមានការផ្តល់ព័ត៍មានពីប្រជាពលរដ្ធហើយសមត្ថកិច្ចមើលបានឃើញមុខសញ្ញឆែកឆេទៅឃើញមានវត្ថុតាងនាំមកអធិការស្រុករៀបចំសំណុំរឿងបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់។ដោយៈប៉ក់សារិទ្ធ

image