បុរសម្នាក់បើករថយន្តសេរីទំនើបងងុយងួកមួយភាំង បើកហួសផ្លូវត្រូវបត់ទៅបុកបង្គោលកាប៉ិនភ្លើងបាក់ទ្រេត ចំណែករថយន្តរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តសេរីទំនើបMAZDA សេរីឆ្នាំ២០១៥មួយគ្រឿងងងុយដេកងួកមួយភាំងបើកហួសផ្លូវដែលត្រូវបត់និងបញ្ច្រាសទិស ចរាចរណ៍ជ្រុលទៅបុកបង្គោលកាប៉ិនភ្លើងមួយដើមបណ្តាលឱ្យបាក់ទ្រេតចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំកាលពីវេលាម៉ោង១២ នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៥នៅចំណុចមុខភោជនីយដ្ឋានទន្លេបាសាក់តាមបណ្តោតផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួ លទំពូងទី២ខណ្ឌចំការមនប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ។

ប្រភពពត៌មានពីអ្នកដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តMAZDA សេរីឆ្នាំ២០១៥ពណ៍ទឹកប្រាក់ពាក់ ស្លាក លេខភ្នំពេញ2AA-5958 បើកបរដោយបុរសម្នាក់តាម​បណ្តោយ​ផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិចពេលនោះអ្នកបើករថយន្តទំនង ជាងងុយ ដេក ងួកមួយភាំងបានបើកហួសផ្លូវបត់និងបញ្ច្រាសទិសចរាចរណ៍បានជ្រុលទៅបុកបង្គោលកាប៉ិនភ្លើងបណ្តាលបាក់ទ្រេតចំណែក​រថយន្តរថយន្តការ ខូច ខាតផ្នែកខាងមុខយ៉ាងដំណំរីឯអ្នកបើកបរក៏មិនមានរងរបួសនោះដែរដោយសារ​តែ​ផ្ទុះពោងការពារសុវត្ថិភាព។

ភ្លាមនោះសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងសហការជាមួយជំនាញធ្វើការវាស់វែង​ស្ទូចយក​រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ជើង គោក រាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយម៉្យាងវិញទៀតសំណាងហើយដែលមិនមាន គ្រោះថ្នាក់ដល់ អ្នក ធ្វើ ដំណើរ ដ៏ទៃ នោះ។