ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់៤នាក់

ភ្នំពេញ៖បុរសស្រី៤នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យភ្លាមៗខណៈពួកគេជិះម៉ូតូ២គ្រឿង​បុកគ្នាពេញទំហឹងកាលពីវេលា ម៉ោង ៣ និង៥០នាទីទាប់ភ្លឺថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៥នៅចំណុចលើស្ពានអាកាសស្ទឹង មានជ័យស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកសេ​១២៥សេរីឆ្នាំ២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ ដំបង1C-3281ជិះដោ​យ​នា​រី​៣នា​ក់​ធ្វើ​ដំ​ណើ​រ​ចុះ​ពី​លើ​​ស្ពានអាកាសស្ទឹងមានជ័យថ្មីដោយបញ្ជ្រាស់ផ្លូវខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុក និង ម៉ូតូម៉ាកឃ្លីកពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1S-9601 បើកបរដោយបុរជនជាតិម្នាក់ធ្វើដំណើរឡើងលើស្ពាន​ បណ្តាលឲ្យរងរបួសធ្ងន់៤នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូទាំងពីគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរងចាំដោះស្រាយពេលក្រោយ៕