ម៉ូតូ២គ្រឿងបុកគ្នាស្លាប់២នាក់របួសធ្ងន់ស្រាល៣នាក់នៅក្រុងតាខ្មៅ

ខេត្តកណ្តាល ៈ យ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់របួសធ្ងន់ស្រាល៣នាក់ខណៈម៉ូតូ២គ្រឿងបុកគ្ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៤,៤៥នាទីឈានចូលថ្ងៃទី៧ខែកដដ្តាឆ្នាំ២០១៥ នាត្រង់ចំណុចខាងក្រោមស្ពានព្រែកសំរោងនៅលើផ្លូវលេខ២១Aភូមិព្រែកសំរោងសង្គាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោ សឹុម ប៊ុតបណ្ឌិតអធិការក្រុងបានអោយដឹងថាបង្គឡើងដោយម៉ូតូម៉ាកWAVERXពណ៍ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ១CG,១៤,៧២បើកបរដោយឈ្មោះអៀបភក្តីភេទប្រុសអាយុ៣១ឆ្នាំរស់នៅសង្គាត់តាខ្មៅ(ស្លាប់)បានធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុខាងលើបានបុកជាមួយម៉ូតូម៉ាកWAVERSXពណ៍ខ្មៅលាយសពាក់ស្លាកលេខ១CX៨៤៤៧បើកបរដោយឈ្មោះណាងប្រុសអាយុ២៣ឆ្នាំរស់នៅភូមិស្តៅកន្លែងឃុំដីឥដ្ធស្រុកកៀនស្វាយ(ស្លាប់)របួសធ្ងន់ស្រាល៣នាក់។

លោកអធិការថាចំពោះជនរងគ្រោះរងរបួសបញ្ជូនទៅមន្ទីរពេទ្យសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែតម៉ូតូ២គ្រឿងត្រូវយកទៅរក្សាទុកនៅអធិការក្រុងរងចាំដោយស្រាយតាមនិតិវិធី៕ ប៉ក់ សារិទ្ធ

image image