ទៅមុជទឹកជាមួយបងស្រីលង់ទឹកស្លាប់នៅស្រុកស្អាង

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់បានលង់ទឹកស្លាប់ហេតុ ការណ៍នេះបានកើតឡើងថ្ងៃទី០៣ខែកដដ្តាឆ្នាំ ២០១៥វេលាម៉ង១៥,០០នាទីនៅចំណុចកំពង់ទឹកក្នុងទន្កេបាសាក់ស្ថិតនៅភូមិឬស្សីឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ត្រីសយសារវន្ត័អធិការស្រុកស្អាងបានអោយដឹងថាជនរងគ្រោះមាន ឈ្មោះ ផាត ស្រីតី ស្រីអាយុ៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកថាឪពុកមានឈ្មោះប្រាក់ ស៉ីផាតអាយុ៤៥ឆ្នាំនិងម្តាយមានឈ្មោះទឹមសុខធារាអាយុ៤១ឆ្នាំរស់នៅភូមិឃុំជាមួយជនរងគ្រោះ។
លោកអធិការបន្តថានៅមុនពេលកើតហេតុជនរងគ្រោះទៅមុជទឹកជាមួយបងស្រីមានឈ្មោះ ផាត ចាន់ត្រា អាយុ៩ឆ្នាំត្រង់ចំណុចខាងលើហើយបានលង់ទឹកខណៈពេលនោះបងស្រីបានហៅជីតាទៅជួយស្រង់ហើយបានយកទៅមណ្ឌសុខភាពលោកគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
សមត្តកិច្ជចុះទៅធ្វើការត្រួតហើយប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ដោយៈប៉ក់សារិទ្ធ

image image