អ្នកជាប់ឆ្នោតទៅរស់មេអារិកសំដែងការខកចិត្តនៅពេលសម្ភាសន៍ធ្លាក់ចង់ឲ្យទូតបញ្ជាក់

រាជធានីភ្នំពេញ៖​អ្នក​ជាប់​ឆ្នោត​ផ្សង​សំណាង​ខំនួន​៦​នាក់​ក្នុងចំណោមជិត៣០០នាក់ថាបាន​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក​តាម​អ្វីដែល​រដ្ឋាភិបាល​អា​មេរិក​សន្យា​នោះកាលពីថ្ងៃទី១​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​បាន​មក​ជួប​ជុំគ្នានៅ​ក្បែរ​ស្ថាន​ទូត​សហរដ្ឋ​អា​មេ​រិក​​​ក្នុងទីក្រុង​ភ្នំពេញ​ទាម​ទារ​ឲ្យ​មន្រ្តី​ទូត​ទទួល​បន្ទុក​ផ្នែក​សម្ភាសន៍​នេះបញ្ជាក់ពីលក្ខខ័ណ្ឌថាហេតុអ្វីបាន​ជា​ពួក​គាត់​ត្រូវ​ទម្លាក់​បែប​នេះ​បើ​ការ​បំពេញ​បែប​បទ​គ្រប់​យ៉ាង​ត្រឹម​ត្រូវ​និងបានទទួលថា​ជាប់​ឆ្នោត​ទៅនៅ​អា​មេ​រិកតែ​មកធ្លាក់ត្រឹមទូតទៅវិញ។
​ប្រជាពលរដ្ឋដែលបានចូលសម្ភាសន៍​នៅស្ថាន​ទូត​សហរដ្ឋអាមេរិកបាននិយាយថា​ពួកគាត់ទំរាំបាន​សម្ភាសន៍​បានចំណាយ​ពេលវេលា​និង​ថវិកា​ជា​ច្រើន​។​តែ​ការសម្ភាសន៍មានការរឹតបន្តឹងយ៉ាងខ្លាំង​ដែល​មាន​​អ្នកជាប់​តិចតួចបំ​ផុតបើ​ប្រៀបធៀប​នឹងឆ្នាំ​មុន​ៗ​សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
​អ្នកដែលបានឆ្លងកាត់ការសម្ភាសន៍បាននិយាយថាពួកគាត់មកពីខេត្តកណ្តាល ​បាត់​ដំបង​ ភ្នំពេញ​និង​​បន្ទាយមានជ័យបានប្រើប្រាស់ពេលវេលា​និង​ប្រាក់​​​​​ជាច្រើន​។ក្នុងម្នាក់ៗចំណាយជាង៣០០​ដុល្លារ​អា​មេរិកគ្រាន់តែបានថ្លៃ​ពិនិត្យសុខភាពលិខិត​ឆ្លងដែន​។អ្នកដែលជាប់ឆ្នោតបាននិយាយថាពួកគាត់បានមានចម្ងល់ថាហេតុអ្វីបានជាមានរឹតបន្តឹងបែបនេះ។
​ប្រជាពលរដ្ឋពលរដ្ឋដែលត្រូវបានជ្រើសជាប់ឆ្នោតផ្សងសំណាងដែលសង្ឃឹមថាបានទៅរស់នៅសហរដ្ឋអាមេរិកស្ទើតែ១០០%បែបជាស្ថានទូតជាពិសេសអ្នកសម្ភាសន៍មកទម្លាក់ដែលធ្វើឲ្យពួកគាត់មានការចង់ដឹងថាហេតុអ្វីបាន​ជាពួកគេធ្លាក់​បើលក្ខខ័ណ្ឌ​ទាំង​ឡាយ​គាត់បានបំពេញគ្រប់គ្រាន់និងមានការធានាគ្រប់គ្រាន់អស់ហើយមិនមានអ្វីខុសទេ។
​អ្នកដែលមិនបានជាប់ការសម្ភាសន៍បាននិយាយថាឆ្នាំនេះស្ថានទូតមានការសម្ភាសន៍​បើទោះបីជា​និ​យាយភាសាខ្មែរនិងមានអ្នកបកប្រែក៍ដោយតែគ្រាន់តែសម្ភាសន៍រួចគេប្រាបថាធ្លាក់ភ្លាមៗតែម្តង។ អ្នកចូលសម្ភាសន៍បានលើកឡើងថាបើមើលទៅប្រទេសជិតខាងមានជាប់ច្រើនជាងកម្ពុជា។អ្នកចូលសម្ភាសន៍បានជាប់ប្រហែល៥%។ពួកគាត់ចង់បានព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបញ្ជាក់ពីករណីធ្លាក់យ៉ាងច្រើនបែបនេះ។
​ប្រពលរដ្ឋដែលបានធ្លាក់បានសំដែលការសោកស្តាយដែលនៅពេលជាប់ថាមានសង្ឃឹមទៅរស់នៅសហរដ្ឋអាមេរិក​និងបានបំពេញ​តាមការណែនាំ​ទាំងអស់​និង​ទំរាំបានចូលដល់ការសម្ភាសន៍នេះបានចំណាយអស់ប្រាក់ទៅមកៗពីខេត្តមកស្ថានទូជាច្រើនសារ។គោលដៅដែលសំខាន់នោះដង់ដឹងថាពេលជាប់ឆ្នោតហើយទូតតម្រូវឲ្យធ្វើអ្វីខ្លះ​ដែលជាលក្ខខ័ណ្ឌច្បាស់លាស់​ឬអ្នក​ធានា​និងបំពេញឯកសារ​តាមតម្រូវការដើម្បី​បាន​ទៅ​រស់នៅសហរដ្ឋអាមេរិក។
​ទោះបីយ៉ាងណាអ្នកសារព័ត៌មានព្យាយាមទាក់ទងទៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញកាលពីថ្ថៃទី១​ខែកក្កដា​ឆ្នាំ​២០១៥​ពេលដែល​ប្រជា​ពល​រដ្ឋមក​តវ៉ានៅក្បែរស្ថានទូតតែមន្រ្តីផ្នែកកិច្ចសាធារណៈនៃស្ថានទូតនៅមិនទាន់ឆ្លើយតបចំពោះសំណួរដែលបានទាក់ទងតាមសារអេឡិចត្រូនិចនៅឡើយទេរហូតដល់ពេលនេះ៕