រថយន្តដឹកបន្លែដាច់កង់ក្រោយក្រឡាប់ផ្ងាជើងសំណាងល្អគ្មានអ្នករបួស

 

ខេត្តកណ្តាល ៖ រថយន្តដឹកបន្លែ១គ្រឿងបានដាច់កង់ក្រោយក្រឡាប់ផ្ងាជើងច្រង៉ាងហេតុ ការណ៍នេះបានកើតឡើងថ្ងៃទី០២ខែមេសាឆ្នាំ២០១៥វេលាម៉ោង១២,៤៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះkmលេខ ១៧, ១៨នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិធំឃុំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។
បើតាមលោកយឹមសុខុមនាយប៉ុស្តិ៍ឃុំភូមិធំបានអោយដឹងថារថយន្តក្រឡាប់ខាងលើនេះបានម៉ាកFuSoពាក់ស្លាកលេខស្វាយរៀង៣A,៣៩,៧៩ដឹកបន្លែពេញបានចេញដំណើរពីអ្នកលឿងទៅភ្នំពេញលុះមកដល់ត្រង់ចំណឍុចខាងលើនេះបានដាច់កង់ក្រោយខាងស្តាំហើយបានក្រឡាប់ផ្ងាជើងសំណាងល្អគ្មានអ្នករបួសទេ។

លោកថាក្រោយពីកើតហេតុម្ជាស់រថយន្តបានជួលរថយន្តមកស្ទួចដោយខ្លួនឯង។ដោយៈប៉ក់សារិទ្ធ

image