ស្រវឹងស្រាបើករថយន្ដរយែថយក្រោយជ្រុលបុកម៉ូតូដែលកំពុងចតស្ងៀមបណ្ដាលឲ្យរងការខូចខាតចំនួន៣គ្រឿង

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើករថយន្ដកូរ៉ូឡាមួយគ្រឿងរយែថយក្រោយជ្រុលបុកម៉ូតូចំនួន៣គ្រឿងដែល​ម្ចាស់បានចតស្ងៀមនៅលើចញ្ចើមផ្លូវបណ្ដាលឪ្យរងការខូចខាត។​ ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង២១នឹង២០នាទីយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៥តាមបណ្ដោយ​ផ្លូវលេខ​៦៣ជិតផ្សារសីឡិបស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូ៣គ្រឿងបាន​មកឈប់នៅលើចញ្ចើមផ្លូវដើម្បីចូលហូបកាហ្វេរនៅជិតផ្សារសីឡិបក្នុងនោះមានម៉ូតូធន់ធំមួយគ្រឿង​ម៉ាកអ៊ែវ័ន(R.1) ពណ៍សរលាយក្រហមគ្នានស្លាកលេខនិងម៉ូតូឌ្រីមសេ១២៥ស៊េរី២០០៧ពណ៍ខ្មៅ​ពាក់ស្លាក​លេខពោធិ៍សាត់1A-4742 និងម៉ូតូម៉ាកហ្វីនណូរពណ៍សរលាយទឹកក្រូចពាក់ស្លាក​លេខ​ភ្នំពេញ1W-6904 ​ហើយពេលនោះក៏មានរថយន្ដម៉ាកកូរ៉ូឡាមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាក​លេខ​ភ្នំពេញ2T-4879 បានឈប់នៅជិតនោះដែរ។ក្រោយមកម្ចាស់រថយន្ដបានចេញពីកន្លែងផឹកសីនិងមាន​ស្ថានភាព​ស្រវឹងផងបានឡើងរថយន្ដបើករយែថយក្រោយជ្រុលបុកម៉ូតូទាំង៣គ្រឿងបណ្ដាល​ម៉ូតូទាំង៣គ្រឿងគៀបជាប់ក្រោមរថយន្ដនិងតុហើយនឹងកៅអីរងការខូចខាត។

ក្រោយកើតហេតុម្ចាស់ម៉ូតូធន់ធំ(អ៊ែវ័ន)បានឲ្យម្ចាស់រថយន្ដទិញម៉ូតូថ្មីអោយខ្លួនវិញព្រោះដោយ​សារឃើញម៉ូតូ​របស់ខ្លួនរងការខូចខាតខ្លាំង។ចំនែកម៉ូតូឌ្រីមសេ១២៥ម្ចាស់រថយន្ដបានសងថ្លៃការខូចខាតចំនួន៣០$ ដើម្បីបញ្ចប់រឿងហើយម្ចាស់ម៉ូតូក៏ព្រមទទួលយកព្រោះមិនចង់មានរឿងវែងឆ្ងាយ។រីឯម៉ូតូហ្វីនណូនិងម៉ូតូអ៊ែវ័នដោយនិយាយគ្នាមិនត្រូវសម្ថតកិច្ចបានធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទាំង២គ្រឿងយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយបន្ត៕