រថយន្តកុងទីន័រក្រុមហ៊ុនតេងឡាយគៀររថយន្តកាមេរីឆ្លាមពីក្រោយគៀបជាប់រងការខូចខាតចចារគ្នាអស់រយះពេលច្រើនម៉ោងមិនត្រូវ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារតែរថយន្តកុងទីន័របើកគៀររថយន្តកាមេរីឆ្លាម​ពីក្រោយគៀបជាប់គ្នាបណ្តាលឱ្យរងការខូចខាតកាលពីវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០១៥នៅចំណុចស្តុបបឹងសាឡាងតាមបណ្តោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ៣៣៦ស្ថិតក្នុងសង្កាត់បឹង​សាឡាងខណ្ឌទួលគោក។

យោងតាមប្រភពពត៌មានបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមេរីឆ្លាមពណ៍ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2L-5932បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតលុះមក ដល់ ចំណុចស្តុបបឹងសាឡាងមានរថយន្តកុងទីន័រមួយគ្រឿងដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនតេងឡាយពាក់ស្លាកលេខ ភ្នំពេញ 3B-1953បានបើកមកពីក្រោយនិងបាន​គៀររថយន្តកាមេរីឆ្លាមគៀបជាប់រងការខូចខាត ហើយអ្នក បើកបររថយន្តកុងទីន័របានបកទ្វាររថយន្តខ្លួន​បាត់តែម្តង។

ក្រោយកើតហេតុតំណាងខាងរថយន្តកុងទីន័របានមកធ្វើការសម្របស្រួលទៅភាគីខាងរថយន្ត​ដែល រង​ការខូចខាតប៉ុន្តែអស់រយះពេលជាច្រើនម៉ោងមិនត្រូវគ្នាទើបសមត្ថកិច្ចជំនាញធ្វើការវាស់ វែង យករថយន្ត​​ទាំង​២​គ្រឿងទៅរក្សាទុនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ៕