សន្តិសុខក្លឹបវើលដាន២នាក់ព្រួតវាយភ្ញៀវម្នាក់សន្លប់ស្តូកស្តឹងកណ្តាលផ្លូវ សមត្ថកិច្ចគ្មានចំណាត់ការ ដោយសារ តែមានខ្នងជាអ្នកធំនៅពីក្រោយ

ភ្នំពេញ៖បុរសម្នាក់ចូលទៅផឹកស៊ីក្នុងក្លឹបវើលដានបានដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកណ្តាលផ្លូវដោយសារ​តែ​ត្រូវសន្តិសុខក្លឹប២នាក់នាំគ្នាព្រួតវាយដោយមិនដឹងពីមូលហេតុច្បាស់លាស់ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន​គ្មាន​ចំណាត់ការលើសន្តិសុខជាអ្នកបង្កព្រោះក្លឹបមួយនេះមានគេខ្សឹបប្រាប់ថាមានអ្នកធំនៅពីក្រោយ​ខ្នង​ជាអ្នកកាង។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៥០នាទីរំលង​អាធ្រាត​ឈាន​ចូលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៥តាមបណ្តោយផ្លូវលេខ២៧១ស្ថិតក្នុសង្កាត់ទឹកល្អក់៣​ខណ្ឌ​ទួលគោក។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសខាងលើជាមួយនឹងមិត្​តភក្រ្ត២ទៅ៣នាក់ទៀតបាននាំគ្នាចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបកំសាន្តខាងលើខណះមកដល់ចំណុច​កើតហេតុស្រាប់តែសន្តិសុខក្លឹប២នាក់បានចូលទៅក្របួចកបុរសរងគ្រោះចេញមកក្រៅនិងបាននាំគ្នាព្រួត​វាយយ៉ាងដំណំដោយមិនបានសួរនាំអ្វីនោះទេបណ្តាលឱ្យជនរងគ្រោះដេកដួលសន្លប់ស្តូកស្តឹងនៅនឹង​កណ្តាលថ្នល់បង្កការភ្ញាក់ផ្អើលពេញខាងមុខក្លឹបហើយជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។ប្រភពបន្តថាបន្ទាប់ពីវាយបុរសរងគ្រោះរួចមកពួកគេទាំង២នាក់បាននាំគ្នា​ដើរ​ចូល​ទៅខាងក្នុងក្លឹបបាត់តែម្តងដោយមិនមាននណារម្នាក់សមត្ថកិច្ចណាអើពើនិងធ្វើការឃាត់នៅទង្វើ​នេះនោះទេបើទោះបីជាមានសមត្ថកិច្ចទៅទាន់ហេតុការណ៍នេះក៏ដោយ។

ក្រោយកើតហេតុមួយសន្ទុះធំទើបមានសមត្ថកិច្ចជាច្រើននាក់បាននាំគ្នាមកដល់ក្លឹបខាងលើប៉ុន្តែសមត្ថ​កិច្ច​មិនហ៊ានចូលទៅធ្វើការឃាត់ខ្លួនក្រុមជនបង្កនោះទេគឺបានត្រឹមតែឈរត្រៀបត្រាមុខរបងក្លឹបតែ​ប៉ុណ្ណោះហាក់ដូចជាមានការខ្លាចរអានៅអំណាចម្ចាស់ក្លឹបនេះ។មិនតែប៉ុណ្ណោះប្រជាពលរដ្ឋដែល​រស់​នៅ​ជិតក្លឹបនេះបានបង្ហើបប្រាប់ឱ្យដឹងថាក្លឹបកំសាន្តខាងលើនេះតែងតែកើតមាននៅការវាយតប់​គ្នាស្ទើរ​ជារៀងរាល់យប់មិនដែលខាននោះទេជាពិសេសគឺសន្តិសុខនៅក្នុងក្លឹបនេះតែម្តងដោយតែងតែកើតមាន​ការវាយតប់និងដេញវាយភ្ញៀវជាញឹកញាប់ប៉ុន្តែមិនដែលមានសមត្ថកិច្ចមូលដ្ឋានមិនដែលមានចំណាត់​ការនិងឃាត់ខ្លួនសន្តិសុខក្លឹបនេះនោះទេដោយ​ខ្លាចខ្នងដែលនៅពីក្រោយជាអ្នកធំនិងអំណាច៕