ម៉ូតូ២គ្រឿងបុករបួសធ្ងន់សស្រាល៣នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖យ៉ាងហោចណាស់មានមនុស្សប្រុសនិងស្រី៣នាក់របួសធ្ងន់និងស្រាលគ្រោះ ថ្នាក់​ចរា​ចរណ៍ម៉ូតូ២គ្រឿងបុកគ្នាកើតហេតុថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៥វេលាម៉ោង៨,៤០នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះkm២៥,២៦ស្ថិតនៅភូមិស្តៅកន្លែងឃុំដីឥដ្ធស្រុកកៀនស្វាយខេត្តកណ្តាល។​ ​

 

បើតាមសាក្សីបានឃើញការណ៍ប្រាប់ថាម៉ូតូសេ១២៥ខ្មៅពាក់ស្លាកលេខភ្នំពេញ១AJ៤៩,០៩បានធ្វើដំណើរពីលិចទៅកើតមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងលុះម៉ូតូសេ១២៥ខ្មៅពាក់ស្លាកលេខភ្នំពេញ១FD,៥២,៤២ធ្វើដំណើរស្របគ្នាមកដល់ត្រង់ចំណុចខាងលើបុកចំពីក្រោយពេញទំហឹងបណ្តាលរបួសទាំងសងខាងធ្ងន់ស្រាល៣នាក់។
សមត្តកិច្ជថាក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជួនសង្គ្រោះមន្ទីរពេទ្យចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងយករក្សាទុកនៅប៉ុស្តិ៍បន្តនិតិវិធី។ដោយៈប៉ក់សារិទ្ធ

IMG-20150619-WA0025 IMG-20150619-WA0026