ខូចចិត្តរឿងវិបត្តិគ្រួសារ សម្រេចចិត្តមកលោតទឹកធ្វើអត្តឃាត តែត្រូវប្រជាពលរដ្ឋជួយស្រង់មកវិញទាន់ពេល

រាជធានីភ្នំពេញ ៖ នារីវ័យជាង២០ឆ្នាំម្នាក់ ពិបាកចិត្តរឿងវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុន្នីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៧ និង ៣០នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនាំគ្នាស្រវាជួយស្រង់ឡើងមកលើច្រាំងវិញទាន់ពេលវេលា ។

នារីខាងលើមានឈ្មោះ ទឿង តាំងអោ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរបំរើការម៉ាស្សា ។

ប្រភពពីកន្លែងកើតហេតុអោយដឹងថា ដំបូងឡើយគេសង្គេតឃើញនារីរងគ្រោះខាងលើ ធ្វើដំណើរតែម្នាក់ឯង ដោយជិះកង់មួយគ្រឿង ( ដោយជិះចុះឡើងៗ នៅលើបណ្តោយផ្លូវស្ពានព្រះមុន្នីវង្សចាស់ ខណៈជិះចុះឡើងៗ​រួចមក នៅវេលាកើតហេតុ នារីរូបនោះក៏បានចុះពីលើកង់ លោតចុះពីលើស្ពានចូលទៅក្នុងទឹកទន្លេភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរជាច្រើនចោមរោមមើល ។ រំពេចនោះផងដែរ អ្នកនេសាទដែលរស់នៅក្បែរច្រាំងទន្លេ ដ៏ដូចជាធ្វើដំណើរតាមទូកឆ្លងកាត់ទីនោះ បានចុះហែលទឹកជួយស្រង់នារីរងគ្រោះឡើងមកលើគោកវិញទាន់ពេលវេលា មិនបណ្តាលអោយ ប៉ះពាល់ដល់អាយុជីវិត ។ ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានក្រុមប្រជាពលរដ្ឋ ដឹកតាមរ៉ឺម៉កបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ។ ប្រហែល១ម៉ោង ក្រោយមក នាងក៏ដឹងខ្លួន ហើយប្រាប់ថា មូលហេតុដែលរូបនាងសម្រេចចិត្តមកលោកទឹកសម្លាប់ខ្លួន គឺដោយសារ មានវិបត្តិក្នុងរង្វង់គ្រួសារ ៕

IMG_7594

IMG_7595

IMG_7592

IMG_7593