ជិះម៉ូតូឌុបគ្នាឡើងចំណោទបម្រុងឆ្លងផ្លូវ ត្រូវរថយន្តដឹកដីធុនធំបុកស្លាប់ម្នាក់ របួសម្នាក់

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យ៥០ឆ្នាំម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង បុរសជាប្តីរងរបួស បន្ទាប់ពីពួកគាត់ទាំង២នាក់ ជិះម៉ូតូឌុបគ្នាឡើងចំណោទ ឆ្លងឡើងទៅផ្លូវ៣៧១ ហើយត្រូវរថយន្តដឹកដី ធុនធំបើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនស៊ី ជ្រុលបុកចំពីមុខពេញទំហឹង នៅចំណុចទល់មុខផ្លូវច្រក ចូលផ្សារប៉េសេចាស់ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំបន់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៤ និង ៣៥នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ។

ស្ត្រីដែលបានស្លាប់មានឈ្មោះសាន ណារីន ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរជាអ្នក់លក់បាយស្រូបនៅពេលព្រឹក ។ ចំណែកយុវជន ជាម្ចាស់រថយន្តមានឈ្មោះហឹម សារិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តដឹកខ្សាច់ ទីកន្លែងស្នាក់នៅ ភូមិការខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ រីឯបុរសជាប្តីមិនត្រូវបាន ស្គាល់ឈ្មោះ ។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញ ប្តីប្រពន្ធរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CR-2760 ជិះឌុបគ្នាឡើងចំណោទ ដោយគោលដៅឆ្ពោះ ឡើងទៅផ្លូវលេខ៣៧១ ។ លុះឡើងទៅដល់ផ្លូវធំទៅហើយ ស្រាប់តែត្រូវរថយន្តដឹកដីធុនធំមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A – 4689 បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនស៊ីជ្រុល បើកបុកចំពីមុនពេញទំហឹងបណ្តាលអោយប្តីប្រពន្ធទាំង២នាក់ ដួលបោកខ្លួន ផ្ទប់ ទៅនឹងថ្នល់ ស្លាប់ស្ត្រីជាប្រពន្ធ និងប្តីត្រូវរងរបួសស្រាល ចំណែកម៉ូតូត្រូវរងការខូចខាត ។ រីឯ រថយន្តបង្ក និងម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋ ចាប់បានភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងធ្វើការសហការជាមួយ ជំនាញចុះអន្តរាគន៍ធ្វើការវាស់វែង ស្ទូចយកទាំងរថយន្ត និងម៉ូតូ រួមទាំងម្ចាស់រថយន្ត ទៅកាន់ការិយា ល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ ចំណែកសព ត្រូវបាន សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ លីហេង

IMG_7537

IMG_7535

IMG_7534

IMG_7533

IMG_7539

IMG_7540

IMG_7536

IMG_7538