ក្រុមពលករខ្មែរ ចំនួន ២៣០នាក់ដែលរងគ្រោះនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ចូនមកដល់មាតុប្រទេស វិញហើយ

រាជធានីភ្នំពេញ ៖ ក្រុមពលករខ្មែរចំនួន ២១៣ ក្នុងចំណោម ២៣០នាក់ ដែលចំណាកប្រទេសទៅធ្វើ ការនៅប្រទេសឥណ្ឌូនេស៊ី ហើយរងគ្រោះនៅលើកោះអំបន់ ( OmBon ) នៃប្រទេស ឥណ្ឌូនេស៊ី ពេលនេះ ត្រូវបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥ តាមជើងហោះហើរ BOeing 737-900ER ខណៈ ពលករ ១៧នាក់ផ្សេងទៀត នឹងត្រូវបញ្ចូនមកវិញ តាមជើងយន្តហោះ AK 534 ពីកូឡាឡាំពួរ មកកាន់អាកាសយានដ្ឋានភ្នំពេញ នៅល្ងាចថ្ងៃដដែលនេះ ។

ទោះជាយ៉ាងណាបច្ចុប្បន្ន ពលករទាំង ២១៣ កំពុងត្រូវបានបញ្ចូនទៅកាន់កន្លែងមានសុវត្ថិភាព ៕ លីហេង

IMG_7355

IMG_7356

IMG_7357

image2(1)

IMG_7354

IMG_7353

image1(1)