យុវជនម្នាក់បើករថយន្តកាមរីបាឡែនបុកម៉ូតូសងកូរ៉េបណ្តាលឲ្យយុវជនស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរខណៈពួកគេកំពុង ជិះម៉ូតូសងកូរ៉េមួយគ្រឿងហើយត្រូវ ​យុវជនម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿន លឿណជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូសថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៥ នៅចំណុចមុខសកលវិទ្យាល័យភូមិន្ទ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើក រត់រហូតដល់ចំណុច មុខអាងទឹក ផ្លូវវេងស្រេង ត្រូវបានសមត្ថកិច្ចឃាត់ជាប់។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់​ជិះម៉ូតូសងកូរ៉េ​ពណ៌ខៀវ គ្នាស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពីកើត​ទៅ​លិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-9144 បើកបរដោយឈ្មោះសុធា រ័ត្ន ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅក្នុង​បូរី​ត្រពាំង​ថ្លឹង ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលបុកចំពីក្រោយពេ​ញទំហឹងបណ្តាលឲ្យ​យុវជនម្នាក់ស្លាប់ភាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។

សាក្សីដដែលបានបន្តថាបន្ទាប់ពីកើតហេតុរថយន្តបង្កបានព្យាយាមបើករតគេចតែត្រូវបានកម្លាំ​ងសមត្ថកិច្ចល្បាតឃើញក៏ដេញរហូតដល់ចំណុចមុខអាងទឹកផ្លូវវេងស្រេងក៏ឃាត់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗរីឯសពសមត្តកិច្ចបានយកទៅតម្កល់ទុកនៅវត្តសំបូមាសរងចាំក្រុមគ្រួសារមកទួលយកទៅធ្វើបុណ្យ​តាមប្រពៃណីដោយឡែកម៉ូតូនិងរថយន្តបង្ករួមទាំងម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ ជីម ភារ៉ា