ជិះម៉ូតូលឿនជ្រុលបុកផ្លាកប៉ាន់ណូបណ្តាលឲ្យស្លាប់២នាក់និងរងរបួសម្នាក់នៅផ្លូវ២០០៤

ភ្នំពេញ៖យ៉ាងហោចណាស់ក៏មានបុរស២បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ​ដោយសារតែពួកគេជិះម៉ូតូសេ១២៥មួយគ្រឿងក្នុងល្បឿនលឿនជ្រុលផ្លាកប៉ាន់ណូពេញទំហឹងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៥នៅចំណុចខាងលិចជញ្ជីងថ្លឹងឡានតាមបណ្តោយផ្លូវលេខ២០០៤ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​មុនពេលកើតហេតុគេបានឃើញបុរស៣នាក់បានជិះម៉ូតូ​ម៉ាកស១២៥មួយគ្រឿងបិទស្កុតពណ៌ខៀវ ​ ពាក់ស្លាកលេខ កណ្ដាល 1E7239ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូទទៅបុកនិងផ្លាកប៉ាន់ណូពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់នៅកន្លែងកើតហេតុយ៉ាងអានោចអាធម៍និងម្នាក់ទៀតបានរងរបួសធ្ងន់​ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានបានសហកាជាមួយជំនាញ​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕